ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២២ ទិវាកំណើតលោកប្រធានហូជីមិញ នាព្រឹក
ថ្ងៃទី ១៦ ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូអតីតកម្មភិបាលការពារនិងបំរើលោកប្រធានហូជីមិញ។ថ្លែងមតិក្នុងជំនួប
ប្រធានរដ្ឋ Truong Tan Sang បានសម្តែងនូការគោរពចំពោះ មនោសញ្ចាតនារបស់អតីត
កម្មាភិបាល បុគ្គលិកចំពោះលោកប្រធានហូជីមិញ។ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ ក្នុង
ដំណាក់កាល​នាបច្ចុប្បន្ន បក្សទាំងមូល​ ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបាននិង
កំពុងរៀនសូត្រនិងធ្វើតាមគំរូសីលធម៏របស់លោកប្រធានហូជីមិញនិងទទួលបានលទ្ធផល
សំខាន់ជាច្រើន។ ប៉ុន្តែ តាមការពិតជាក់ស្តែងមានកំហិតជាច្រើន។នេះត្រូវបានលើកច្បាស់
ក្នុងសេចក្តីសំរេចចិត្តមជ្ឃឹមលើកទី ​៤​​​ អំពីបញ្ហាចាំបាច់ ១ ចំនួនក្នុងការកសាងបក្ស​​​​។
ប្រធានរដ្ឋ Truong Tan Sang បានឲ្យដឹងថា៖
“ក្នុងនីតិកាលទី ១១ នេះ បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយ សេចក្តីសំរេចចតិ្ត
មជ្ឃឹម លើកទី ៤ អំពីបញ្ហាចាំបាច់មួយចំនួនក្នុងការកសាងបក្ស។ ការចេញផ្សាយ
សេចក្តីសំរេចចិត្តនេះ គឺ សមស្របនឹងគោលបំណងរបស់លោកប្រធានហូជីមិញ។​ មនុស្សម្នាក់ៗត្រូវចូរ ខំប្រឹងប្រែងរៀនសូត្រនិងធ្វើការតាមគំរូសិលធម៌របស់លោក
ប្រធានហូជីមិញ៕”

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារលោកប្រធានហូជីមិញ - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូអតីតកម្មភិបាលការពារនិងបំរើលោកប្រធានហូជីមិញ។ (Image: VOV online)


ប្រតិកម្មទៅវិញ

ផ្សេងៗ