ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកជប៉ុន


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកជប៉ុន - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ទទួលជួបសន្ទនាព្រឹទ្ធសមាជិកជប៉ុន លោក Keizo Takemi (Image: Vietnam+)

(VOVworld) – ក្នុងការទទួលជួបសន្ទនាព្រឹទ្ធសមាជិកជប៉ុន លោក Keizo Takemi
នារសៀលថ្ងៃទី ៥ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសម្តែង
ក្តីសប្បាយរីករាយចំពោះការបោះជំហានយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងនយោបាយ
រវាងវៀតណាមនិងជប៉ុន។ ប្រធានរដ្ឋវៀតណាមបានថ្លែងអំណរគុណជប៉ុនដែល
បានជួបឧបត្ថម្ភយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមតាម
រយៈប្រភពទុន ODA ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក។ លោក​ Truong Tan Sang គាំទ្រការផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេស
ទាំង ២ ជាពិសេស ជប៉ុនបានជួយឧបត្ថម្ភវៀតណាមកសាងមន្ទីពេទ្យ Cho Ray ទី
២ ជាដើម។ ប្រធានរដ្ឋ Truong Tan Sang ជឿជាក់ថា៖ ក្នុងឋានៈរបស់ ខ្លួន លោក
Keizo Takemi នឹងបន្តរួមចំណែកសកម្មក្នុងការលាតត្រដាងបណ្ដាខ្លឹមសារ
សហប្រតិបត្តិការនិងពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យបានល្អប្រសើ។ រីឯខ្លួនវិញ
ព្រឹទ្ធសមាជិក Keizo Takemi បានអះអាងថា៖ទំនាក់ទំនងសហប្រតិបត្តិការលើ
វិស័យសុខាភិបាលរវាងជប៉ុននិងវៀតណាមកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅហើយ
ជឿជាក់ថា៖វៀតណាមនិងជប៉ុនរួមនាំចេញយន្តការគោលនយោបាយដើម្បី
អនុវត្តឲ្យបានល្អការធានារ៉ាប់រងសំរាប់ប្រជាជនវៀតណាមទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ