ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio
Kishida នារសៀលថ្ងៃទី១ សីហា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅដោយអះអាងថា៖វៀតណាមជា និច្ច កាលគាំទ្រជប៉ុនអភិវឌ្ឍន៍ប្រកបដោយសម្បូររុងរឿង ដើម្បីការអភិវឌ្ឍន៍រួមក្នុង
តំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ប្រធានរដ្ឋបានចាត់ទុកថា៖ ប្រទេសទាំងពីរត្រូវរក្សារ
បណ្ដាជំនួបសន្ទនាជាន់ខ្ពស់ ស្ដីពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ។ ស្ដីពី
សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រធានរដ្ឋបានអោយដឹងថា៖ បណ្ដាស្ថាប័នមានសមត្ថ
កិច្ចរបស់វៀតណាមកំពុងពិនិត្យឡើងវិញ ដើម្បីដោះស្រាយការជំពាក់ជំពិន
សំរាប់បណ្ដាអង្គភាពអាជីវកម្មជប៉ុនមកវិនិយោគ។
|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន(TTXVN) |
ផ្លាស់ប្តូរអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេស
Fumio Kishida បានសម្ដែងថា៖ ជប៉ុនគាំទ្រគោលជំហររបស់វៀតណាម ដោះ
ស្រាយជំលោះដោយសន្តិវិធី គ្រឹះដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គ
ការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ រដ្ឋមន្ត្រីការបរទេសជប៉ុន
បានអោយដឹងថា៖ជប៉ុនមានគោលបំណងសហប្រតិបត្តិការសកម្មជាងទៀតជាមួយវៀតណាម ក្នុងវិស័យថាមពលផងដែរ៕