ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកអគ្គរដ្ឋទូតអាហ្សង់ទីននិងមីយ៉ាន់ម៉ា

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកអគ្គរដ្ឋទូតអាហ្សង់ទីននិងមីយ៉ាន់ម៉ា - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang និងរដ្ឋមន្រ្តីលោក ប្រាក់ សុខុន (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី២២ មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai
Quang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការអន្តរ
ជាតិកម្ពុជាលោក ប្រាក់ សុខុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា វៀតណាមនិងកម្ពុជាជាប្រទេសជិត
ខាងដ៏ជិតស្និទ្ធិនិងជាសមាជិកអាស៊ានដូចគ្នា មានប្រពៃណីសាមគ្គី​ គាំទ្រនិងជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមក ជាពិសេសក្នុងពេលទុក្ខលំបាក​ ដើម្បីឯករាជ្យនិងសេរីភាព
របស់ប្រជាជាតិនិមួយៗ។លោកប្រធានរដ្ឋចាត់ទុកថា ប្រពៃណីដ៏ល្អប្រសើរនោះ គឺ
ជាមោទនភាពនិងជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរដែល
ត្រូវការរួមគ្នាថែរក្សានិងពូនជ្រុំ។លោកប្រធានរដ្ឋជឿជាក់ថា ក្នុងឋានៈថ្មីដោយ
កម្រាស់បទពិសោធន៍របស់ខ្លួន លោករដ្ឋមន្ត្រីនឹងមានការរួមវិភាគទានដ៏សកម្មក្នុង
ការអនុវត្តន៍គោលនយោបាយកិច្ចការបរទេសរបស់កម្ពុជា​ ព្រមទាំងរួមចំណែក
ពង្រឹងនិងបង្កើនថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើរ ចំណងមិត្ត
ភាពប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យនិងយូរអង្វែងរវាងប្រទេសទាំង
ពីរវៀតណាមនិងកម្ពុជា។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang ក៏បានទទួលជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតអាហ្សង់ទីននិងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម
ទៅសំដែងការគួរសមក្នុងឱកាសឯកអគ្គរដ្ឋទូតទាំងពីររូបនេះបញ្ចប់បេសកកម្ម
នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ