ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី៧ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក
លោក John Kerry ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតរវាង
ប្រទេសទាំងពីរ។លោក Truong Tan Sang បានសំដែងក្ដីសប្បាយរីក រាយស្វាគមន៍
លោក John Kerry មកវៀតណាមដោយមិនត្រឹមតែលើឋានៈជារដ្ឋ មន្រ្តីការបរ
ទេសមួយរូបប៉ុណ្ណោះទេ ថែមទាំងជាមិត្តស្និទ្ធិស្នាលមួយរូបរបស់វៀតណាម ដែល
មានការរួមវិភាគទានជាច្រើនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរទៀត
ផង។លោកប្រធានរដ្ឋវៀតណាមបានថ្លែងថា ទំនុកទុកចិត្តរវាង ប្រទេសទាំងពីរ
ត្រូវបានបង្ហាញតាមរយៈកិច្ចព្រមព្រៀងនានាដែលទទួលបានក្នុងដំណើរទស្សន
កិច្ចរបស់លោកប្រធានរដ្ឋវៀតណាមនៅអាមេរិកនាឆ្នាំ២០១៣ និង នាពេលថ្មីៗ
នេះគឺដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
 Phu Trong។ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Truong Tan Sang បាន វាយតំលៃ
ខ្ពស់ទស្សនៈនិងគោលជំហររបស់អាមេរិកនិងក្រុម G៧ ក្នុងការដោះស្រាយ
ជំលោះនៅសមុទ្រខាងកើត ក៏ដូចជាការគាំទ្រទស្សនៈរបស់វៀតណាមក្នុង
បញ្ហានេះ។ប្រការនេះបានរួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិ
ភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

រីឯលោក John Kerry បានជូនដំណឹងជាមួយលោកប្រធានរដ្ឋ Truong Tan Sang
អំពីការស្រុះចិត្តគំនិតដែលទើបនឹងទទួលបាននៅសន្និសីទរដ្ឋមន្រ្តីការបរទេស
អាស៊ាន ដោយចោទប្រកាន់សកម្មភាពកសាងបើកទូលាយកោះនាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ