ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា

(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក នាយប់ថ្ងៃទី
២២ មេសា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោកស្រី
Sushma Swaraj។នៅទីនេះ លោក Truong Tan Sang បានអះអាងថា វៀតណាម គោរព
ថែរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការដៃគូ
យុទ្ធសាស្ររវាងប្រទេសទាំង២។ដោយឈរលើមូលដ្ឋានទំនុកទុកចិត្តដ៏ជ្រាលជ្រៅ ប្រទេសទាំង២គប្បីខំប្រឹងប្រែងបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ ក្នុងនោះមាន
ការ ជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល។លើវិស័យសេដ្ឋកិច្ច លោក
Truong Tan Sang បានសង្កត់ធ្ងន់ថា ប្រទេសទាំង២គប្បីខំប្រឹងប្រែងទទួលបានតំលៃ
ប្រាក់ ពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០​ បន្តបង្ក
លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង២បង្កើនកិច្ចសហ
ប្រតិបតិ្តការ។ភាគីទាំង២ក៏បានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃការធានា
សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនាវាចរណ៍និងការដោះស្រាយជំលោះ
នានានៅសមុទ្រខាងកើត ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះ
មានអនុសញ្ញាណអ.ស.បស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាងពេញលេញ
និងម៉ឹងម៉ាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពី ការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) និងឆាប់រហ័សសំរេចក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC)។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា - ảnh 1
លោកស្រី Sushma Swaraj ជួបសន្ទនាជាមួយលោកប្រធានរដ្ឋ Truong Tan Sang ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅវៀតណាម (រូបថត៖TTXVN)

រីឯខ្លួនវិញ លោកស្រី Susha Swaraj បានសំដែងក្ដីសប្បាយរីករាយពេលឃើញថា ក្រោយពីរដ្ឋាភិបាលថ្មីរបស់ឥណ្ឌាបង្កើតឡើង ទំនាក់ទំនងរវាងប្រទេសទាំង២
មាន ការអភិវឌ្ឍន៍ដ៏ល្អប្រសើរ កិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនក៏មាន
ការបោះជំហាន អភិវឌ្ឍន៍ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ