ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិឡាវនិងអនុប្រធានក្រុមប្រឹក្សាជាតិគុយបា

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិឡាវនិងអនុប្រធានក្រុមប្រឹក្សាជាតិគុយបា - ảnh 1
ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិ
ឡាវឧត្តមសេនីយ៍ឯក Chansamone Channhalat (រូបថត៖VOV)

(VOVworld) - នារសៀលថ្ងៃទី២០ មិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិឡាវឧត្តម
សេនីយ៍ឯក Chansamone Channhalat និងគណៈប្រតិភូជាន់ខ្ពស់នៃ បក្សកុម្មុយនីស្ត
គុយបាដឹកនាំដោយអនុប្រធានក្រុមប្រឹក្សាជាតិលោក Salvador Valdes Mesa ដែល
កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិឡាវលោក Chansamone Channhalat ប្រធានរដ្ឋ
លោក Tran Dai Quang ចាត់ទុកថា កិច្ចសហប្រតិបតិ្តការលើវិស័យ ការពារជាតិរវាង
ប្រទេសទាំងពីរនាពេលកន្លងទៅទទួលបានលទ្ធផលដ៏ធំធេងជាច្រើន។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិឡាវនិងអនុប្រធានក្រុមប្រឹក្សាជាតិគុយបា - ảnh 2
ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាជាតិគុយបាលោក Salvador Valdes Mesa

នៅជំនួបជាមួយលោក Salvador Valdes Mesa ប្រធានរដ្ឋលោក Tran Dai Quang បាន
អះអាងនូវ ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរនិង
ទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់ វិស័យនិងចំណង
សាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរវៀតណាម
និងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ