ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយសមាគមប្រពៃណីរបស់អតីតយុទ្ធជន Truong Son

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយសមាគមប្រពៃណីរបស់អតីតយុទ្ធជន Truong Son - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (Image: truongtansang.net)

(VOVworld) – នារសៀលថ្ងៃទី ២២ មេសា ប្រធានរដ្ឋវៀតណាម លោក​​ Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃសមាគមប្រពៃណីរបស់អតីត យុទ្ធជន
Truong Son - ផ្លូវហូជីមិញវៀតណាម ក្នុងឱកាសឆ្ពោះទៅរំលឹកខួបអនុស្សារវរីយ៍លើកទី
៥៥ នៃទិវាប្រពៃណីអតីតយុទ្ធជនសមូរភូមិ Truong Son (ថ្ងៃទី ១៩ ឧសភា) ។ ថ្លែងមតិ
នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ បក្សរដ្ឋជានិច្ចកាលទទួលស្គាល់
និងវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាអតីត យុទ្ធជននៅ
សមូរភូមិ Truong Son។ ប្រធានរដ្ឋវៀតណាមមានគោលបំណងថា៖ បណ្ដាអតីត
យុទ្ធជន អតីតយុវជនស្ម័គ្រចិត្តនៅសមូរភូមិ Truong Son និយាយដោយ​ឡែក និងកំលាំងប្រដាប់អាវុធនិយាយរួមបន្តពង្រីកប្រពៃណីវីរជន អប់រំជំនាន់វ័យក្មេង រួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ