![ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបណ្ដាប្រទេសមកជូនសារតាំង - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_05_19/dai su tq_warh.jpg) |
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
បណ្ដាប្រទេសមកជូនសារតាំង (រូបថតៈ TTXVN )
|
Vovworld-នាថ្ងៃទី១៩ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញ និងឯកអគ្គរដ្ឋទូត
សាធារណៈរដ្ឋប្រជាមានិតចិនលោកHong Xiaoyongដែលមកជូនសារតាំង។
នៅពិធីជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ូឡុញ Barbara Szymanowska ប្រធានរដ្ឋ
Truong Tan Sang បានសង្កត់ធ្ងន់ថា នាពេលខាងមុខទំនាក់ទំនងរវាងប្រទេសទាំងពីរ
ត្រូវបានលើកកំរិតឲ្យសក្តិសមនឹងសក្ដានុភាព ពិសេសគឺក្នុងវិស័យទាក់ទាញវិនិយោគ
ពាណិជ្ជកម្ម។ ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន ប្រធានរដ្ឋ Truong Tan Sang
បានអះអាងថា ការផ្ដួចផ្ដើមគំនិតមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋនិងប្រជាជនវៀត
ណាមគឺគោរពទំនាក់ទំនងជិតខាងមិត្តភាពសហប្រតិបត្តិការលគ្រប់វិស័យរវាង
វៀតណាមនិងចិន។ ប្រធានរដ្ឋបានសង្ឃឹមថា ឯកអគ្គរដ្ឋទូតនឹងមានការរួមចំណែក
ជាក់ស្ដែងសំរាប់បុព្វហេតុមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំង
ពីររដ្ឋទាំងពីរនាពេលខាងមុខ៕