ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតរបស់ក្រិកអេមេរិកនិង Nigeria មកជូនសារតាំង

(VOVWORLD) - នាថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Nigeria លោក Francis Efeduma ក្នុងឱកាសមកទទួលបេសកកម្មការទូតនៅ វៀតណាម។ 
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតរបស់ក្រិកអេមេរិកនិង Nigeria មកជូនសារតាំង - ảnh 1 ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក លោក Daniel Kritenbrink 

(VOVworld) – នាថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Nigeria លោក Francis Efeduma ក្នុងឱកាសមកទទួលបេសកកម្មការទូតនៅវៀតណាម។ ប្រធានរដ្ឋវៀតណាមសុំឲ្យថា៖ ប្រទេសទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើន ការជួបប្រាស្រ័យប្រជាជននិងវប្បធម៌។ លោក Tran Dai Quang បានចាត់ទុកថា៖ ភាគីទាំងពីរគប្បីមានវិធានការប្រកបដោយប្រសិទ្ធភាពថែមទៀតដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគឲ្យសមស្របនឹងទំនាក់ទំនង នយោបាយល្អប្រសើររវាងប្រទេសទាំងពីរ។ ក្នុងការទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋ ទូតថ្មីរបស់ក្រិក លោក  Ioanis Raptakis ប្រធានរដ្ឋ Tran Dai Quang បានស្នើថា៖ ភាគីទាំងពីរជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសមុទ្រ នាវាចរណ៍  ការដំឡើងនាវា កសិកម្ម ទេសចរណ៍ វប្បធម៌និងអប់រំ។ អបអរសារទឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក លោក Daniel Kritenbrink ក្នុងឱកាសទទួលដំណែងក្នុងកាលៈ ទេសៈទំនាក់ទំនងវៀតណាម-អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang បានឲ្យដឹងថា៖ បណ្ដាស្ថាប័នវៀតណាមកំពុង សម្រេចការងារទទួលប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងដំណើរទស្សន កិច្ចថ្នាក់រដ្ឋនៅវៀតណាម។ ប្រធានរដ្ឋវៀតណាមវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង ពីភាគីអាមេរិកក្នុងការដោះស្រាយផលវិបាកដោយសង្គ្រាមនៅវៀតណាម ហើយស្នើឲ្យ ភាគីអាមេរិកបង្កើនថែមទៀតការជួយឧបត្ថម្ភជាក់ស្តែងលើវិស័យនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ