ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីលដែលមកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម

ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីលដែលមកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម - ảnh 1
លោកស្រី Vitoria Alice Cleaver ឯកអគ្គរដ្ឋទូតប្រេស៊ីល (xaluan.com)

        Vovworld-នារសៀលថ្ងៃទី១៥សីហានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម​
លោក Truong Tan Sang បានទទួលជួបលោកស្រី Vitoria Alice Cleaver ឯកអគ្គ​រដ្ឋទូតប្រេស៊ីលដែលមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀត
ណាម។ នៅ​ពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះលទ្ធផល
ដែល​លោក​ស្រី​ទទួលបានក្នុងអាណាត្តិរបស់ខ្លួន រួមចំណែកពង្រឹងនិងពង្រីកទំនាក់
ទំនងដៃគូរលើ​គ្រប់វិស័យវៀតណាម-ប្រេស៊ីល។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា
ភាគីទាំងពីរនៅ​មាន​សក្ដានុភាពសហប្រតិបត្តិការជាច្រើន ពិសេសគឺការបង្កើត
សហគមន៍អាស៊ាន​នាឆ្នាំ២០១៥ និងជាឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ ដំបន់​ទាំងពីរ អាស៊ាននិង Mecosur។ លោកប្រធានរដ្ឋបានស្នើរត្រូវ
ជំរុញកិច្ច​សហប្រតិបត្តិការក្នុងវិស័យអប់រំវប្បធម៍ទេសចរណ៍ដើម្បីបង្កើនការយល់
ដឹង​រវាងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋមានបំណងលោកស្រី
ឯកអគ្គរដ្ឋ​ទូត​នៅកន្លែងណា លើឋានៈណាក៏ដោយ បន្តពួនជ្រំឲ្យទំនាក់ទំនង
មិត្តភាពរវាង​ប្រទេស​ទាំងពីរ​វៀតណាម-ប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ