ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត An Giang

(VOV)_នាថ្ងៃទី២៨ មករា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមាន
ដំណើរទៅទ្សនានិងត្រួតពិនិត្យស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការធានា
ការពារប្រទេសនៅក្នុងតំបន់ភូមិសាស្ត្រខេត្ត An Giang ( ភាគខាងត្បូងវៀតណាម)។ 
 ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត  លោកTruong Tan
Sang បានសង្កត់ធ្ងន់ថា៖  An Giang រក្សាបានកំណើនសេដ្ឋកិច្ច  បង្កើតបំរែបំរួលខាង
សេដ្ឋកិច្ចសង្គម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រួមវិភាគទានដ៏ធំធេងខាងកសិកម្ម។ ដូច្នេះ 
លោក   បានស្នើថ្នាក់ដឹកនាំខេត្តត្រូវ ពិនិត្យមើលឡើងវិញនូវរាល់ផលិតផលមុខ
ព្រួញរបស់ខេត្តដើម្បីផ្ទេរប្តូររចនាសម្ព័ន្ធអោយសមស្រប។

ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត An Giang - ảnh 1
ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត An Giang

            ក៏ក្នុងដំណើរទៅបំពេញការងារនៅខេត្ត An Giang នេះ ប្រធានរដ្ឋ Truong Tan
 Sang ក៏បានទៅសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជន
នៅប៉ូស្តកាពារព្រំដែនច្រកទ្វាព្រំដែនអន្តរជាតិ Tinh Bien ផងដែរ។ក្នុងឱកាសនេះ
ដែរលោកបានអញ្ជើញទៅទស្សនាប៉ាហ្វាស់Long Xuyen ទៅសាកសួរសុខទុក្ខអ្នក
មុខអ្នកការកាតូ​លិចនិងគ្រឹស្តសាសនិកទៀតផង។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ