ប្រធានរដ្ឋវៀតណាមបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា

(VOVworld) - នារសៀលថ្ងៃទី៣០ កញ្ញា ប្រធានរដ្ឋវៀតណាមនិងលោកជំទាវរួមជា
មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី La Habana បញ្ចប់
ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបាតាមសេចក្ដី អញ្ជើញ
របស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបាលោក Raul Castro Ru ចាប់
ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ កញ្ញា។មុននោះ ថ្លែងមតិនៅវេទិការ អង្គភាពអាជីវកម្មវៀត
ណាម-គុយបា លោក Truong Tan Sang បានឲ្យដឹងថា សកម្មភាពនេះនឹងរួមចំណែក
ជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបើកទូ លាយកិច្ចសហប្រតិបតិ្តការវិនិ
យោគធ្វើអាជីវកម្មនៅប្រទេសនិមួយៗ។លោក Truong Tan Sang បានសង្កត់ធ្ងន់ថា
 ភាគីទាំងពីរចាំបាច់ត្រូវមានជំហានលោតផ្លោះ ថែមទៀតលើវិស័យប្រៀបខ្លាំងដូច
ជា សម្ភារៈសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទូរគ មនាគមន៍ និងបើកទូលាយក្នុងវិស័យ
ផ្សេងៗដើម្បីទទួលបានលទ្ធផលជាក់ស្ដែង នាពេលខាងមុខ។

“វេទិការអង្គភាពអាជីវកម្មគឺជាភ័ស្តុតាងមួយសំរាប់ការខំប្រឹងប្រែងនៃភាគីទាំងពីរ
ហើយត្រូវការបើកទូលាយថែមទៀត។ខ្ញុំជឿជាក់ថា ដោយមានការផ្លាស់ប្ដូរសំ
ខាន់អំពីគោលនយោបាយសេដ្ឋកិច្ច គុយបានឹងជាទីផ្សារពោរពេញទៅដោយ
សក្ដានុភាពគួរឲ្យទាក់ទាញការវិនិយោគពីបរទេសនិងកិច្ចសប្រតិបត្តិការសេដ្ឋ
កិច្ច អន្តរជាតិ។ក្នុងកាលៈទេសៈនោះ កាន់តែមានអង្គភាពអាជីវកម្មវៀតណាមជា
 ច្រើនយកចិត្តទុកដាក់និងមានគោលបំណងបង្កើតកិច្ចសហប្រតិបតិ្តការពាណិជ្ជ
កម្ម វិនិយោគនិងអាជីវកម្មជាមួយដៃគូគុយបា”។
ប្រធានរដ្ឋវៀតណាមបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា - ảnh 1
ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងសភាឧស្សាហកម្មនិងពាណិជ្ជកម្ម
វៀតណាម-គុយបា

នៅវេទិការនេះ លោកប្រធានរដ្ឋ Truong Tan Sang បានធ្វើកាកស្សិណសាក្សីពិធី
ចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងសភាឧស្សាហកម្មនិងពាណិជ្ជកម្ម
នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ