ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍ព្រលានយន្តហោះ Attapeu

ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍ព្រលានយន្តហោះ Attapeu - ảnh 1
ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍ព្រលានយន្តហោះ Attapeu (VOV)


        Vovworld-នាព្រឹកថ្ងៃទី៣០ឧសភាប្រធានរដ្ឋវៀតណាមលោក ​Truong Tan
Sang បានចូលរួមពិធីបើកសម្ភោធម៍ព្រលានយន្តហោះអន្តរជាតិ Attapeu (នៅខេត្ត
AttaPeuនៅភាគខាងត្បូងឡាវ)។ ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋឡាវ​លោក
Chummaly Sayasone បានអះអាងថា៖

        “វៀតណាម-ឡាវជាប្រទេសចំនួនពីរដែលមានទំនាក់ទំនងមិត្តភាពជា​ពិសេស។
ក្រោមការដឹកនាំរបស់ការិយាល័យនយោបាយនៃប្រទេសទាំងពីរ ការ​ខំប្រឹង​ប្រែង
របស់ផ្នែកនិងសម្ព័ណ្ធក្រុមហ៊ុន ​Hoang Anh Gia Lai សំណង់​ព្រលាន​យន្តហោះ Attapeu
ជាសំណង់មានអត្ថន័យនយោបាយនិងសេដ្ឋកិច្ចសង្គមដ៏​ធំធេង​រួមចំណែករឹតបន្តឹង
ទំនាក់ទំនងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យរវាងប្រទេសទាំង
ពីរវៀតណាមនិងឡាវ។”

        រីេប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖

        “ព្រលានយន្តហោះអន្តរជាតិ Attapeu ត្រូវបានកសាងដោយបទដ្ឋាននិង​ទ្រង់
ទ្រាយទំនើបនឹងរួមចំណែកសំខាន់លើកកំរិតហេដ្ឋានរចនាសម្ព័ន្ធរបស់ខេត្ត Attapeu។
ព្រលានយន្តហោះនឹងមិនត្រឹមតែជួយឲ្យការធ្វើដំណើររវាង​ Attapeu និង​ដំបន់ផ្សេងៗ
របស់ឡាវដ៏ងាយស្រួលជាង ថែមទាំងជួយឲ្យការបង្កើនការ​តភ្ជាប់​រវាងលាវជាមួយ
វៀតណាមនិងប្រទេសក្នុងដំបន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ