ប្រធានរដ្ឋវៀតណាមបានទទួលជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

ប្រធានរដ្ឋវៀតណាមបានទទួលជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1
ប្រធានរដ្ឋវៀតណាមបានទទួលជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង (VOV)


        Vovworld-នារសៀលថ្ងៃទី២៧ឧសភានៅវិមានប្រធានរដ្ឋ​ប្រធានរដ្ឋវៀត​ណាម​
លោក Truong Tan Sang បានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតបណ្ដា​ប្រទេស​អ៊ីតាលី
ម៉េចសីកនិងហុងគ្រីមកជូនសារតាំងទទួលបេសកកម្មការទូតនៅ​វៀតណាម។
ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលីលោកស្រី Cecilia Piccioni លោក
ប្រធានរដ្ឋបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងមិត្តភាពរវាងប្រទេស​ទាំងពីរ។ លោក
Truong Tan Sang សង្ឃឹមថា​អ៊ីតាលីនឹងគាំទ្រការអនុម័ត​លើ​កិច្ច​ព្រមព្រៀងសហប្តិប
ត្តិការដៃគូរលើគ្រប់វិស័យ (PCA) និងឈានទៅចុះហត្ថលេខា​លើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)។ លោកប្រធានរដ្ឋ
ក៏ស្វាគមន៍គោលជំហររបស់ក្រុមប្រទេស G7 អំពីបញ្ហា​សមុទ្រខាងកើតគាំទ្រ
គោលការណ៍ដោះស្រាយរាល់ជំលោះដោយសន្តិវិធីលើ​មូលដ្ឋានគោរពច្បាប់អន្តរជាតិ។

        ស្វាគមឯកអគ្គរដ្ឋទីម៉េកស៊ីកលោកស្រី Sara Valdes Bolano ទទួល​បេសកកម្មនៅ
វៀតណាម លោក Truong Tan Sang បានអះអាងថា​វៀតណាមជា​និច្ចកាលគោរព
ទំនាក់ទំនងសហប្រតិបត្តិការជាមួយម៉េកស៊ីកនិងមានបំណងភាគីទាំងពីរជំរុញការ
ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ដើម្បីបង្កើន​ទំនាក់ទំនងសហប្រតិបត្តិ
ការរវាងប្រទេសទាំងពីររវាងប្រទេសទាំងពីរ​ដំបន់ទាំង​ពីរ​អាស៊ាននិងអាមេរីកឡាទីន
ពិសេសគឺក្នុងកាលៈទេសៈនាចុងឆ្នាំ២០១៥​សហគមន៍អាស៊ាននឹងបានបង្កើត។

        ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី Csaba Ory លោក Truong Tan Sang
បានថ្លែងអំណរគុណការជួយឧបត្ថម្ភរបស់ហុងគ្រីមុននេះក៏ដូចជានា​បច្ចុប្បន្ន។ លោក
ប្រធានរដ្ឋបានអះអាងថា​វៀតណាមត្រៀមខ្លួនជាស្រេច​បង្ក​លក្ខណៈដើម្បីអង្គភាព
អាជីវកម្មហុងគ្រីស្វែងយល់វិនិយោគអាជីវកម្មនៅវៀត​ណាម។

នារសៀលថ្ងៃដដែលប្រធានរដ្ឋលោក Truong Tan Sang បានប្រគល់សេចក្តីសំរេច
ចិត្តតែងតាំងជូនឯកអគ្គរដ្ឋទូតវៀតណាមចំនួន១៦រូបនៅឯបរទេស។ លោកប្រធានរដ្ឋ
បានសង្កត់ធ្ងន់ថា អណាត្តិប្រធានស្ថាប័នតំណាងរបស់វៀតណាមនៅឯបរទេស
អណាត្តិ២០១៥-២០១៨ជាដំនាក់កាលគិន្លឹះក្នុងដំណើរការអភិវឌ្ឍន៍នៃប្រទេសជាតិ។
លោកប្រធានរដ្ឋបានរំលឹកថា​ការតស៊ូការពារអធិបតេយ្យភាពនិងបូរណៈភាពដែនដី
នៅសមុទ្រខាងកើតនឹងមានការលំបាកសាកល្បងជាច្រើន ផ្នែកការទូតត្រូវបន្តពង្រីក
ស្មារតីម្ចាស់ការសហការស្អិតរមួតជាមួយការពារជាតិនិងសន្តិសុខសំដៅបង្កើនកសាង
ជំនឿជាក់បង្ការនិងព្រមានជំលោះ ខំប្រឹងប្រែងសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិនិង
គោលការណ៍ប្រតិបត្តិរបស់ដំបន់ ប្តេជ្ញាការពារអធីបតេយ្យភាពកោះសមុទ្រនិងបូរណៈ
ភាពដែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ