ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ ជោគជ័យយូរអង្វែងរបស់វៀតណាមគឺអាស្រ័យលើឆន្ទៈរបស់សហគ្រិន និងសហគ្រាសនីមួយៗ
(VOVWORLD) - លោកប្រធានរដ្ឋបានអះអាងថា ជោគជ័យយូរអង្វែងរបស់វៀតណាមគឺអាស្រ័យលើឆន្ទៈរបស់សហគ្រិនម្នាក់ៗ និងការប្តេជ្ញាចិត្តរបស់សហគ្រាសនីមួយៗ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ នៅក្នុងជំនួបសំណេះសំណាលអបអរសាទរគណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងវៀតណាមឆ្នើមឆ្នាំ ២០២២ និងសហគ្រិនវ័យក្មេងឆ្នើម ដែលទទួលបានពានរង្វាន់ផ្កាយក្រហម ឆ្នាំ ២០២២ នោះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា សមាជិកក្លឹបសហគ្រិនផ្កាយក្រហមម្នាក់ៗនឹងក្លាយទៅជាគំរូដ៏ភ្លឺរបស់សហគមន៍ធុរកិច្ចវៀតណាម រួមចំណែកលើកតម្កើងប្រជាជាតិនៅលើឆាកអន្តរជាតិ។ លោកប្រធានរដ្ឋបានអះអាងថា ជោគជ័យយូរអង្វែងរបស់វៀតណាមគឺអាស្រ័យលើឆន្ទៈរបស់សហគ្រិនម្នាក់ៗ និងការប្តេជ្ញាចិត្តរបស់សហគ្រាសនីមួយៗ។ ដូច្នេះហើយ សហគ្រិនត្រូវជានិច្ចកាលពង្រីកមោទនភាពជាតិ និងការច្នៃប្រឌិតថ្មីជានិច្ច។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា ស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ឈានទៅមុខ ដើម្បីប្រកួតប្រជែងជាមួយគូប្រកួតដែលមានទំហំ និងមូលដ្ឋានគ្រឹះធុរកិច្ចយូរឆ្នាំជាង។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា សហគ្រាសវៀតណាមពោរពេញទៅដោយសេចក្តីប្រាថ្នា ការប្តេជ្ញាចិត្ត និងបរិយាកាស ដើម្បីក្លាយទៅជាគូរប្រកួតស្មើភាព និងដៃគូអាជីវកម្មសមភាពជាមួយដៃគូអន្តរជាតិ និងសហគ្រាសសកលលោក។
ទោះបីជាមានការលំបាកជាច្រើននាពេលខាងមុខក៏ដោយ លោកប្រធានរដ្ឋជឿជាក់ថា សហគ្រាសវៀតណាមនឹងមិនបាត់បង់ទំនុកចិត្ត ហើយត្រៀមខ្លួនជាស្រេចទទួលបេសកកម្មនេះផងដែរ៕