ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំ ពិភាក្សាបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំពិភាក្សាបើកចំហជាន់ខ្ពស់ ក្រោមមូលបទ “បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការ តំបន់នានាក្នុងការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ចសន្ទនាក្នុងការទប់ស្កាត់ ដោះ ស្រាយជម្លោះ”

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមនាថ្ងៃទី១៤ មេសា ឲ្យដឹងថា នាថ្ងៃទី១៩ មេសា នៅទីក្រុងហាណូយ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិក្នុងខែមេសាឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំពិភាក្សាបើកចំហជាន់ខ្ពស់ ក្រោមមូលបទ “បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការ តំបន់នានាក្នុងការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ចសន្ទនាក្នុងការទប់ស្កាត់ ដោះ ស្រាយជម្លោះ” តាមរយៈប្រព័ន្ធវីដេអូផងនិងការចូលរួមដោយផ្ទាល់ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ