ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ផ្ញើលិខិតអបអរសាទរទិវាបុណ្យជាតិ សិង្ហបុរី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៧ ទិវាបុណ្យជាតិនៃសាធារណរដ្ឋ សិង្ហបុរី (ថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៦៥ - ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២) នាថ្ងៃទី ៩ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរ សាទរជូនចំពោះប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៧ ទិវាបុណ្យជាតិនៃសាធារណរដ្ឋ សិង្ហបុរី (ថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៦៥ - ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២) នាថ្ងៃទី ៩ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរ សាទរជូនចំពោះប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob; នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានផ្ញើលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong; ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរ ជូនចំពោះប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ក៏បានផ្ញើលិខិតអបអរ សាទរទៅកាន់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ