ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អះអាងនូវការប្តេជ្ញាចិត្ត កសាង ប្រកបដោយជោគជ័យនូវនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន

(VOVWORLD) - អញ្ជើញថ្លែងនៅសិក្ខាសាលានេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលដៅ៖ ខិតខំដល់ឆ្នាំ ២០៤៥ សម្រេចជាស្ថាពរនូវគំរូ នីតិរដ្ឋសង្គមនិយមដែលពិតជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំ ដោយបក្ស; យកការអភិវឌ្ឍមនុស្សជាមជ្ឈភាព; គោរព ធានា ការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ; ធានាអធិបតេយ្យភាពរបស់ប្រជាជន; គោរពរដ្ឋធម្មនុញ្ញនិងច្បាប់; មានប្រព័ន្ធច្បាប់ពេញលេញ សមកាលកម្ម ឯកភាព អាចធ្វើទៅបាន តម្លាភាព ស្ថិរភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការសមាហរណកម្មអន្តរជាតិ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អះអាងនូវការប្តេជ្ញាចិត្ត កសាង ប្រកបដោយជោគជ័យនូវនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមសិក្ខាសាលាជាតិក្រោមប្រធានបទ៖
“បញ្ហាថ្មី និងជំហានលោតផ្លោះក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥”។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី ១៧ មិនា នៅទីក្រុងហូជីមិញ គណៈកម្មការដឹកនាំការកសាង គម្រោង “យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានបើកសិក្ខាសាលាជាតិក្រោមប្រធានបទ៖ “បញ្ហាថ្មី និងជំហានលោតផ្លោះក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥”។
អញ្ជើញថ្លែងនៅសិក្ខាសាលានេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលដៅ៖ ខិតខំដល់ឆ្នាំ ២០៤៥ សម្រេចជាស្ថាពរនូវគំរូ នីតិរដ្ឋសង្គមនិយមដែលពិតជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំដោយបក្ស; យកការអភិវឌ្ឍមនុស្សជាមជ្ឈភាព; គោរព ធានា ការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ; ធានាអធិបតេយ្យភាពរបស់ប្រជាជន; គោរពរដ្ឋធម្មនុញ្ញនិងច្បាប់; មានប្រព័ន្ធច្បាប់ពេញលេញ សមកាលកម្ម ឯកភាព អាចធ្វើទៅបាន តម្លាភាព ស្ថិរភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការសមាហរណកម្មអន្តរជាតិ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងជាថ្មីម្តងទៀតនូវ ការប្តេជ្ញាចិត្ត ក្នុងការកសាងប្រកបដោយជោគជ័យនូវនីតិរដ្ឋសង្គមនិយមរបស់ ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ឆ្ពោះទៅរកខឿនប្រជាធិបតេយ្យ សមភាព យុត្តិធម៌ ទំនើបកម្ម ដើម្បីនាំមកនូវភាពចម្រុងចម្រើន និងសុភមង្គលជូនប្រជាជន លើកកំពស់សក្តានុពល ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ