ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបទេសរដ្ឋមន្រ្តីកម្ពុជាលោក ប្រាក់ សុខុន

(VOVWORLD) - នារសៀលថ្ងៃទី១៧ ឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការកម្ពុជាលោកប្រាក់ សុខុន ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចចូលរួមសម័យប្រជុំលើកទី១៦គណៈកម្មការចម្រុះវៀតណាម-កម្ពុជាអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្របច្ចេកទេស។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបទេសរដ្ឋមន្រ្តីកម្ពុជាលោក ប្រាក់ សុខុន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការកម្ពុជាលោកប្រាក់ សុខុន

នៅជំនួបនេះ តាមរយៈរដ្ឋមន្រ្តីលោកប្រាក់ សុខុន ប្រធានរដ្ឋលោក Tran Dai Quang បានគោរពបញ្ជូនការសាកសួរសុខទុក្ខចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ហើយសម្ដែងគោលបំណងចង់អញ្ជើញព្រះមហាក្សត្រមកបំពេញទស្សនកិច្ចនៅវៀតណាមនាចុងឆ្នាំ។ លោក Tran Dai Quang ក៏អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានសម្រេចរួចរាល់នូវការងារជាច្រើនលើវិស័យបោះបង្គោលខ័ណ្ឌសីមានាពេលកន្លងទៅ។ ស្ដីពីបញ្ហាអាណិកជន វៀតណាម លោក Tran Dai Quang មានគោលបំណងថា កម្ពុជាបន្តយកចិត្តទុកដាក់ មានគោលនយោបាយជួយឧបត្ថម្ភយ៉ាងជាក់ស្ដែងចំពោះជនកម្ពុជាដើមកំណើតវៀតណាម ជួយគេរស់នៅដោយស្ថិរភាពដើម្បីរួមវិភាគទានសំរាប់ការអភិវឌ្ឍរបស់កម្ពុជានិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ រដ្ឋមន្រ្តីលោក ប្រាក់ សុខុន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលរដ្ឋនិងប្រជាជនវៀតណាមទទួលបានក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងជឿជាក់ថា វៀតណាមនឹងសម្រេចគោលដៅឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនាឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ