ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបរដ្ឋមន្រ្តីការបរទេស រ្វ៉ាន់ដានិងរដ្ឋមន្រ្តីការបរទេសហ្គីណេ

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែសីហា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តីការ បរទេសរ្វ៉ាន់ដាលោកស្រី Louise Mushi Ki Wabo និងរដ្ឋមន្រ្តីការបរទេសនិង អាណិកជនហ្គីណេ Mama Ditoii Ré ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបរដ្ឋមន្រ្តីការបរទេស រ្វ៉ាន់ដានិងរដ្ឋមន្រ្តីការបរទេសហ្គីណេ - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តីការ បរទេសរ្វ៉ាន់ដាលោកស្រី Louise Mushi Ki Wabo (រូបថត៖ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បាន ឲ្យដឹងថា វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងចង់ជំរុញទំនាក់ ទំនងមិត្តភាពសហប្រតិបត្តិការដើម្បីវឌ្ឍនភាពដូចគ្នាជាមួយមិត្តភក្តិប្រពៃណី នានានៅទ្វីបអាហ្វ្រិក ក្នុងនោះមានរ៉្វាន់ដានិងហ្គីណេ។ ដើម្បីជំរុញទំនាក់ទំនង សហប្រតិបតិ្តការរវាងវៀតណាមជាមួយដៃគូទាំងពីរនេះ លោកប្រធានរដ្ឋបាន ស្នើឲ្យបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់ជាន់ខ្ពស់ នៅ លើកាណាល់ទាំងអស់រួមមាន រដ្ឋ រដ្ឋសភា ក្រសួង ស្ថាប័ន តំបន់និងសហគ្រាស ជាដើម។ ព្រមទាំងបង្កើនកិច្ចសហការគ្នានៅវេទិកាពហុភាគីនានាផងដែរ ពិសេសគឺក្នុងក្របខ័ណ្ឌអ.ស.ប។

        ស្ដីពីកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម ប្រធានរដ្ឋលោក Tran Dai Quang ក៏ស្នើឲ្យបណ្ដាភាគីបន្តសុក្រិតក្របខ័ណ្ឌគតិយុត្ត ដើម្បីបង្កលក្ខណៈងាយស្រួល សំរាប់ការបើកទូលាយថែមទៀតនូវកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយ រ៉្វាន់ដានិងហ្គីណេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ