ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបអនុប្រធានរដ្ឋសភាឡាវ លោក Sengnounane Sayalat

(VOVWORLD) - ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាឡាវលោក Sengnounane Sayalat នាថ្ងៃទី១៨ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយចំពោះកិច្ចសហប្រតិបត្តិការកាន់តែស្អិត រមួតរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបអនុប្រធានរដ្ឋសភាឡាវ លោក Sengnounane Sayalat - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) និងអនុប្រធានរដ្ឋសភាឡាវលោក Sengnounane Sayalat (រូបថត៖ VOV)

ក្រៅពីការបង្កើនកិច្ចសហប្រតិបតិ្តការ រវាងរដ្ឋសភាទាំងពីរ ពិសេសគឺក្នុងការកសាងរបៀប របប ប្រព័ន្ធច្បាប់ និងប្រព័ន្ធ ឃ្លាំមើលការអនុវត្តច្បាប់នោះ ប្រធានរដ្ឋលោក Tran Dai Quang ក៏ស្នើឲ្យភាគី ទាំងពីរត្រូវការបង្កលក្ខណៈងាយស្រួលសំរាប់គម្រោងសហប្រតិបត្តិការវិនិយោគ រវាងប្រទេសទាំងពីរ បម្រើបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។ លោក Tran Dai Quang មានគោលបំណងថា ដោយពង្រីកនូវលទ្ធផលនៃឆ្នាំ សាមគ្គីភាពមិត្តភាពវៀតណាមឡាវ ឆ្នាំ២០១៧ ប្រទេសទាំងពីរត្រូវការជំរុញខ្លាំង សកម្មភាពជួបប្រាស្រ័យរវាងប្រជាជន ការងារអប់រំផ្សព្វផ្សាយ ពិសេសគឺចំពោះ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពិទំនាក់ទំនងស្មោះត្រង់កម្រមានរវាងវៀតណាមនិងឡាវ។

        រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាឡាវលោក Sengnouane Sayalat បានជូន ដំណឹងអំពីលទ្ធផល លេចធ្លោមួយចំនួនក្នុងជំនួបចរចាជាមួយអនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ក៏ដូចជាក្នុងជំនួប សន្ទនាជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ