ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតកាណាដា និងឯកអគ្គរដ្ឋទូតបែលហ្សិក

(VOVWORLD) - នាថ្ងៃទី២៦ ខែកក្កដា នៅវិធានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំ វៀតណាមលោកស្រី Ping Kitnikone។ 
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតកាណាដា និងឯកអគ្គរដ្ឋទូតបែលហ្សិក - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំ វៀតណាមលោកស្រី Ping Kitnikone 

ដោយអបអរសាទរឯកអគ្គរដ្ឋទូត Ping Kitnikone បានបញ្ចប់បេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងចង់ បង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យជាមួយកាណាដាតាមទិសជាក់ស្ដែងនិងប្រសិទ្ធភាព។

        ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យប្រទេសទាំងពីរបង្កើនកិច្ច សហប្រតិបត្តិការក្នុងវិស័យសន្តិសុខការពារជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យា ទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោក ប្រធានរដ្ឋក៏ចាត់ទុកថា ប្រទេសទាំងពីរត្រូវការបន្តសហការគ្នានៅវេទិកានិងយន្ត ការពហុភាគីសំខាន់ៗដូចជាអ.ស.ប APEC អាស៊ាន អង្គការភាសាបារាំង និងកិច្ច ព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ផងដែរ។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតកាណាដា និងឯកអគ្គរដ្ឋទូតបែលហ្សិក - ảnh 2ជំនួបជាមួយឯកអគ្គរដ្ឋទូតបែលហ្សិកប្រចាំវៀតណាម លោកស្រី Jehane Roccas 

       នាថ្ងៃដដែល ដោយទទួលជួបឯកអគ្គរដ្ឋទូតបែលហ្សិកប្រចាំវៀតណាម លោកស្រី Jehane Roccas ដែលមកជំរៀបលាបញ្ចប់បេសកកម្មការទូត ប្រធាន រដ្ឋលោក Tran Dai Quang បានអះអាងថា វៀតណាមគោរពនិងមានគោល បំណងចង់បង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការជាមួយ បែលហ្សិក។ នា ពេលខាងមុខ វៀតណាមមានគោលបំណងថា បែលហ្សិកនឹងជំរុញឲ្យការចុះហត្ថ លេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហ ភាពអឺរ៉ុប (EVFTA) នៅទីក្រុងព្រុចសែល នាខែតុលាឆ្នាំ២០១៨ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ