ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន

(VOVWORLD) -នាព្រឹកថ្ងៃទី ១១ ឧសភា ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang និងលោកជំទាវព្រមទាំងគណប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន និងចូលរួមវេទិការជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់ កំណាត់ផ្លូវ” ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៧។
ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang និងលោកជំទាវអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅចិន - ảnh 1ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang 

  ដំណើរទស្សនកិច្ចលើកនេះត្រូវបានអនុវត្តតាមសេចក្ដីអញ្ជើញរបស់អគ្គលេខានៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋលោកស៊ីជីនពីង ក្នុងបរិបទទំនាក់ទំនងរវាងវៀតណាម និងចិនបានបន្តអភិវឌ្ឍន៍លើច្រើនវិស័យ។ ដំណើរទស្សនកិច្ចនេះសំដៅរក្សាសន្ទុះនៃការអភិវឌ្ឍន៍នូវទំនាក់ទំនងរវាងបក្ស និងរដ្ឋទាំងពីរ បង្កើនទំនាក់ទំនងជំនឿទុកចិត្តនយោបាយ ជំរុញការលើកកំពស់ប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ និងបង្កើនព័ត៌មានស្ដីពីគោលការណ៍ គោលនយោបាយទាក់ទាញការវិនិយោគរបស់វៀតណាសម្រាប់សហគមន៍សហគ្រាសចិន ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ