ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផ្ញើរលិខិតជូនពរមហាសន្និបាត AIPA លើកទី៣៩

(VOVWORLD) - មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៩ (AIPA 39) នឹងប្រព្រឹត្តទៅនៅ ប្រទេសសឹង្ហបុរីចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។ គណៈប្រតិភូរដ្ឋ សភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Do Ba Ty អញ្ជើញចូល រួមព្រឹត្តិការណ៍នេះ។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើរលិខិតជូនពរមហាសន្និបាត AIPA លើកទី៣៩ផងដែរ។

ក្នុងលិខិតជូនពរ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា ក្នុង អំឡុង៤០ឆ្នាំកន្លងទៅ AIPA បានដើរតួនាទីសំខាន់និងមានការរួមវិភាគទានយ៉ាង សកម្មទៅក្នុងដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឯកភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍដោយវិបុលភាព នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនគ្រប់រូប។

        លោក Tran Dai Quang វាយតំលៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ៣៩៖ “ឆ្ពោះទៅសហគមន៍ខ្លួនទីពឹងខ្លួននិងច្នៃប្រឌិត” គឺសមស្របទៅនឹង គោលដៅអភិវឌ្ឍនៃសហគមន៍អាស៊ានក្នុងបរិបទអន្តរជាតិនាបច្ចុប្បន្ន។

        ប្រធានរដ្ឋលោក Tran Dai Quang ចាត់ទុកថា ក្នុងដំណើរការអនុវត្តន៍ ទស្សនៈវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០២៥ ការតភ្ជាប់ជួយឧបត្ថម្ភគ្នារវាង AIPA និងអាស៊ានគឺមានអត្ថន័យដ៏សំខាន់ណាស់ ក្នុងនោះកិច្ចសហប្រតិបតិ្តការ AIPA ជាកម្លាំងចលករជំរុញការខិតខំប្រឹងប្រែងរួមដើម្បីកសាងសណ្ដាប់ ធ្នាប់ តំបន់ដោយឈរលើច្បាប់ ហើយជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់សកម្ម ភាពការទូតថ្នាក់រដ្ឋរវាងប្រទេសសមាជិកអាស៊ានទាំងអស់ក៏ដូចជាជាមួយដៃគូ នានារបស់អាស៊ានផងដែរ។

        ប្រធានរដ្ឋលោក Tran Dai Quang បានបញ្ជាក់ថា រដ្ឋសភាវៀតណាម បាន កំពុង ហើយនឹងចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវក្នុង សកម្មភាពនានារបស់ AIPA រួមចំណែកកសាងសហគមន៍អាស៊ានប្រកបដោយ ស្ថិរភាពនិងចីរភាព។ លោកប្រធានរដ្ឋជឿជាក់ថា AIPA ៣៩នឹងប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ