ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផ្ញើសារទូរលេខរំលែកទុក្ខអំពីករណីវាយប្រហារនៅទីក្រុងបែកឡាំង

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផ្ញើសារទូរលេខរំលែកទុក្ខអំពីករណីវាយប្រហារនៅទីក្រុងបែកឡាំង - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

(VOVworld) - ចំពោះមុខករណីវាយប្រហារដោយរថយន្តដឹកទំនិញនៅផ្សារ
ណូអែលនៅទីក្រុងបែកឡាំង សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃទី១៩ ធ្នូ ឆ្នាំ
២០១៦ បណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់និងរងរបួសនោះ នាថ្ងៃទី២១ ធ្នូ
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើសារទូរលេខរំលែកទុក្ខទៅកាន់
ប្រធានាធិបតីអាល្លឺម៉ង់លោក Joachim Gauck។នាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Xuan Phuc បានផ្ញើសារទូរលេខរំលែកទុក្ខទៅកាន់អធិការបតីអាល្លឺម៉ង់
លោកស្រី Angela Merkel។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
 Pham Binh Minh ក៏បានផ្ញើសារទូរលេខរំលែកទុក្ខទៅកាន់រដ្ឋមន្រ្តីការបរទេស
អាល្លឺម៉ង់លោក Frank Walter Steinmeier ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ