ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបចរចាជាមួយអគ្គលេខា បក្ស ប្រធានរដ្ឋចិនលោក Xi Jinping

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ វិច្ចិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបចរចាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបចរចាជាមួយអគ្គលេខា បក្ស ប្រធានរដ្ឋចិនលោក Xi Jinping - ảnh 1 ថ្នាក់ដឹកនាំទាំង២រូបក្នុងជំនួបចរចា (រូបថត៖ Tuoitre)


ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន ជាគោល ជំហរមុនក៏ដូចជាក្រោយ យូរអង្វែងនិងជាជម្រើសយុទ្ធសាស្ត្រ អាទិភាពចម្បង ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

        ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Tran Dai Quang ស្នើឲ្យចិនរួមជាមួយ អាស៊ានបន្តអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែង ការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) ហើយដំណើរ ការចរចាដើម្បីកសាងក្រមប្រតិបត្តិ (COC) ឲ្យមានប្រសិទ្ធភាព។

        រីឯខ្លួនវិញ  អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping សង្កត់ធ្ងន់ថា ជោគ ជ័យនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមលើកនេះ នឹងធ្វើឲ្យស៊ីជំរៅថែម ទៀតនូវការយល់ដឹងក្នុងបក្ស រដ្ឋាភិបាលនិងប្រជាជនចិនអំពីទំនាក់ទំនងចិន វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ