ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី

(VOVWORLD) -នារសៀលថ្ងៃទី២២មករានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Miyegombo Enkhbold ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Miyegombo Enkhbold

លោក Tran Dai Quang បានលើកច្បាស់ថា វៀតណាមមានបំណង រួមជាមួយម៉ងហ្គោលី ពង្រឹងនិងពង្រីកប្រពៃណីមិត្តភាពយ៉ាងល្អប្រសើរ បង្កើនកិច្ចសហប្រតិបត្តិ ការមានផលប្រយោជន៍រួម និងចូលរួមចំណែកទៅក្នុងការរក្សាស្ថិរភាពនិងភាពសម្បូរ រុងរឿងក្នុងតំបន់និង លើពិភពលោក។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាម៉ុងហ្គោលីបានអះ អាងថា វៀតណាមជានិច្ចកាលជាដៃគូសំខាន់របស់ម៉ុហ្គោលីនៅអាស៊ីអាគ្នេយ៍។ តាម នោះ ម៉ុងហ្គោលីមានបំណង បើកទូលាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយវៀតណាម។ ម៉ុងហ្គោលីគាំទ្រវៀតណាម ឈរឈ្មោះជាសមជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្ការសហ ប្រជាជាតិអាណត្តិ២០២០-២០២១ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ