ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត ពិសេសវៀតណាម ជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី៦ ខែកញ្ញា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសវនាការជាមួយលោក Ryotaro Sugi ឯកអគ្គរដ្ឋទូតពិសេស វៀតណាម ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត ពិសេសវៀតណាម ជប៉ុន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូត ពិសេសវៀតណាម ជប៉ុន លោក Ryotaro Sugi


នៅជំនួបនេះ លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏សកម្មរបស់ លោក Ryotaro Sugi ទៅក្នុងទំនាក់ទំនងមិត្តភាពវៀតណាម ជប៉ុន ក្នុងរយៈពេលជាង៣០ ឆ្នាំកន្លងទៅ តាមរយៈសកម្មភាពមានអត្ថន័យជាច្រើនលើវិស័យវប្បធម៌ សិល្បៈនិងជួប ប្រាស្រ័យជាមួយប្រជាជន។ ប្រធានរដ្ឋលោក Tran Dai Quang មានគោលបំណងថា នាពេលខាងមុខ ដោយកិត្យានុភាពរបស់ខ្លួន ឯកអគ្គរដ្ឋទូត Ryotaro Sugi បន្តមាន ការផ្ដួចផ្ដើមគំនិតនិងសកម្មភាពជាក់ស្ដែងជាច្រើន ដែលរួមចំណែកជំរុញទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរ ហើយជំរុញខ្លាំងការ ផ្សព្វផ្សាយរូបភាពទឹកដីវៀតណាមនៅជប៉ុនទៀតផង។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ryotaro Sugi បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះនឹងរៀបចំមហោស្រពតូរ្យតន្ត្រីវៀតណាម ជប៉ុន ដើម្បីរំលឹកខួបលើកទី ៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតរូបនេះក៏បានបញ្ជាក់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជប៉ុន វៀតណាម ឲ្យមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ