ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញធ្វើជាអធិបតីក្នុងសម័យ ប្រជុំលើកទី៦នៃគណៈកម្មាធិការមជ្ឈឺមទទួលបន្ទុកការកែទម្រង់ផ្នែកយុត្តិធម៌

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែកញ្ញា នៅរដ្ឋធានីហាណូយ គណៈកម្មា ធិការមជ្ឈឹម ទទួលបន្ទុកការកែទម្រង់ផ្នែកយុត្តិធម៌បានរៀបចំសម័យប្រជុំលើកទី៦ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការកែ ទម្រង់ផ្នែកយុត្តិធម៌លោក Tran Dai Quang។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញធ្វើជាអធិបតីក្នុងសម័យ ប្រជុំលើកទី៦នៃគណៈកម្មាធិការមជ្ឈឺមទទួលបន្ទុកការកែទម្រង់ផ្នែកយុត្តិធម៌ - ảnh 1(រូបថត៖ TTXVN) 


អញ្ជើញថ្លែងនៅសម័យប្រជុំនេះ ប្រធានរដ្ឋលោក Tran Dai Quang បាន ស្នើឲ្យគណៈកម្មាធិការកិច្ចការនយោបាយមជ្ឈឹមនិងស្ថាប័នពាក់ព័ន្ធនានា កសាង គម្រោងការណ៍និងរបាយការណ៍ដែលបូកសរុបគ្រប់មតិយោបល់ របស់សមាជិកគណៈកម្មាធិការទាំងអស់យ៉ាងបរិបូរណ៍ ដើម្បីស្រាវជ្រាវ ទទួលយក កែ សម្រួលដល់ខ្លឹមសារនានាដែលត្រូវបានលើកយកមកពិភាក្សាក្នុងសម័យប្រជុំនេះ។

        លោកប្រធានរដ្ឋក៏ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចថ្នាក់មជ្ឈឹម ផ្ដោតទៅលើការ បញ្ជាណែនាំឲ្យអង្គភាពក្រោមឱវាទនានា ធ្វើការស្រាវជ្រាវ ដាក់ចេញដំណោះ ស្រាយឲ្យបានទាន់ពេលវេលាចំពោះការជួបបញ្ហាការលំបាក ការជំពាក់ជំពិននានានៅមូល ដ្ឋាន ព្រមទាំងបន្តជំរុញខ្លាំងនូវការអនុវត្តភារកិច្ចកែទម្រង់ផ្នែកយុត្តិធម៌ឲ្យបានត្រឹម ត្រូវតាមមាគ៌ារបស់បក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ