ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបមុខជាមួយគ្រូពេទ្យគំរូនៅទូទាំងប្រទេស

(VOVworld) - នាថ្ងៃទី២៧ កុម្ភៈ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា
គ្រូពេទ្យវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញជួប
មុខជាមួយគណៈប្រតិភូវីរៈពលករ យុទ្ធជនប្រឡងប្រណាំងទូទាំង ប្រទេសនិង
គ្រូពេទ្យគំរូដែលតាងនាមឲ្យកម្មភិបាលសុខាភិបាលទាំង៤០ម៉ឺននាក់នៅទូទាំង
ប្រទេស។នៅទីនេះ លោក Truong Tan Sang បានវាយតំលៃខ្ពស់ ចំពោះរាល់
សមិទ្ធិដែលផ្នែកសុខាភិបាលទទួលបាននាពេលកន្លងទៅ។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបមុខជាមួយគ្រូពេទ្យគំរូនៅទូទាំងប្រទេស - ảnh 1
លោក Truong Tan Sang ជូនផ្កាអបអរសាទរដ្ឋមន្រ្តីក្រសួងសុខាភិបាលោកស្រី Nguyen Thi Kim Tien

 “ផ្នែកសុខាភិបាលមានការបោះជំហានដ៏ធំធេងណាស់។នាបច្ចុប្បន្ន ជន្មាយុ មធ្យមរបស់ជនវៀតណាមគឺពី៧៣ដល់៧៤ឆ្នាំ នេះគឺជាសមិទ្ធិផលគួរឲ្យសប្បាយ
រីករាយនិងមោទនៈ។ប្រទេសយើងក៏ទទួលបានការវាយតំលៃខ្ពស់របស់ពិភពលោក ដោយប្រឆាំងទប់ស្កាត់បានឥទ្ធិពលនៃអាសន្នរោគដ៏គ្រោះថ្នាក់នានា។នេះគឺជាការ រួមវិភាគទានដ៏ធំធេងរបស់ផ្នែកសុខាភិបាល តាមនោះបង្ហាញពីសមត្ថភាពក្នុងការ
បង្ការ ពិនិត្យ ព្យាបាលជំងឺ គឺស្មើនឹងថ្នាក់តំបន់និងអន្តរជាតិ”។
លោកប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា ក្នុងដំណាក់កាលធ្វើសមាហ
រណកម្មយ៉ាងស៊ីជំរៅនាបច្ចុប្បន្ន រួមជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ គឺការ
កើនឡើងរបស់ចំនួនប្រជាជន ការបំពុល និងអាសន្នរោគ។នេះគឺជាសម្ពាធធំ១
ទៅលើផ្នែកសុខាភិបាលទាមទាឲ្យការលើកកំពស់គុណភាពក្នុងការថែទាំ
សុខភាពរបស់ប្រជាជន។លោកបានស្នើរឲ្យផ្នែកសុខាភិបាល ត្រូវពង្រីកគំរូ ជឿនលឿនព្រមទាំងអនុវត្តល្អនូវការងារឃោសនាដើម្បីផ្នែកសុខាភិបាល វៀតណាមទទួលបានសមិទ្ធិផលថ្មីជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ