ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានRaul Castro

(VOVworld)-ក្នុងជំនួបនាថ្ងៃទី៣០មិថុនា ប្រធានរដ្ឋវៀតណាមបានអបអរសាទរ ដំណើរទស្សនកិច្ចវៀតណាមរបស់បេសកជនពិសេស Aleijandro និងវាយតម្លៃ ខ្ពស់ចំពោះរាល់ជ័យជំនះក្នុងដំណើរការបច្ចុប្បន្នកម្មខឿនសេដ្ឋកិច្ចក៏ដូចជា ជ័យជំនះការទូតក្នុងការបង្កើតទំនាក់ទំនងឡើងវិញជាមួយអាមេរិក។ លោក
Truong Tan Sang បានឲ្យដឹងថា វៀតណាមត្រៀមជាស្រេច ចែករំលែកជាមួយ
គុយបា រាល់បទពិសោធន៍សំខាន់ ក្នុងគោលនយោបាយកិច្ចការបរទេស ក៏ដូច
ជាដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

        បេសកជនពិសេស Alejandro Castro បានជូនដំណឹងជាមួយប្រធានរដ្ឋ
Truong Tan Sang អំពីខ្លឹមសាធ្វើការជាមួយក្រសួង ស្ថាប័ននានារបស់ វៀតណាម និងអំពីខ្លឹមសារការពារអធិបតេយ្យភាព​ខណៈដែលធ្វើពហុបែបទំនាក់ ទំនង
កិច្ចការបរទេស។ លោកក៏បានជូនដំណឹងអំពីរាល់ការបោះជំហានថ្មីបំផុត ក្នុង
គោលនយោបាយកិច្ចការបរទេស និងមានបំណងថា ចែករំលែកបទពិសោធន៍
ផ្លាស់ប្តូរថ្មីជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ