ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់ហ្គូឡា
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់ហ្គូឡាលោក Angelo de Barros Tavares
(រូបថត៖TTXVN)
|
(VOVworld) - នារសៀលថ្ងៃទី២១ តុលា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Angelo de Barros Tavares រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់ហ្គូឡា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត
ណាម។នៅទីនេះ លោក Barros Tavares បានជូនដំណឹងអំពីលទ្ធផលនៃជំនួបធ្វើការ
ជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang។តាមនោះ ភាគី
ទាំង២ បានចែករំលែកបទពិសោធន៍ជាច្រើនក្នុងវិស័យសន្តិសុខ កំណត់យុទ្ធសាស្ត្រ
សហប្រតិបតិ្តការនាពេលខាងមុខ និងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ
សំខាន់ផងដែរ។រីឯខ្លួនវិញ លោក Truong Tan Sang បានចាត់ទុកថា ប្រទេសទាំង២
ចាំបាច់ត្រូវបើកទូលាយកិច្ចសហប្រតិបតិ្តការក្នុងវិស័យជាច្រើនទៀត និងដំណើ
ការកិច្ចប្រជុំរបស់គណៈកម្មាធិការចម្រុះអន្តររដ្ឋាភិបាលយ៉ាងឆាប់រហ័ស។លោក
Truong Tan Sang បានសម្ដែងគោលបំណងថាភាគីទាំង២បន្តសហប្រតិបតិ្តការនិង
គាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិនានា និងស្នើរឲ្យរដ្ឋាភិបាលអង់ហ្គូឡា
ជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលសំរាប់សមាគមជនវៀតណាមដែលកំពុង
រស់នៅនៅទីនេះ៕