ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញជួបសន្ទនាទ្វេភាគីថ្នាក់ដឹកនាំបណ្ដាប្រទេស


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញជួបសន្ទនាទ្វេភាគីថ្នាក់ដឹកនាំបណ្ដាប្រទេស - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញជួបសន្ទនាទ្វេភាគីថ្នាក់ដឹកនាំបណ្ដាប្រទេស (VNP)




        Vovworld-ក្នុងឱកាសចូលរួមសកម្មភាពនៅអ.ស.ប ប្រធានរដ្ឋវៀតណាម
​លោក Truong Tan Sang បានអញ្ចើញជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតី
Turkmenistan, Mozambic និងនាយករដ្ឋមន្ត្រីស៊ុយអែត។

នៅជំនួបសន្ទនាជាមួយប្រធានាធិបតី​ Turkmenistan Gurbanguly​ Berdinmuhamedov
ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា ប្រទេសទាំង​ពីរ​ត្រូវបង្កើនការផ្លាស់ប្តូរ
គណៈប្រតិភូអង្គភាពអាជីវកម្មពន្លឿនពាណិជ្ជកម្ម​វិនិយោគលើវិស័យដែលភាគី
ទាំងពីរមានតម្រូវការនិងឧត្តមភាព។ ថ្នាក់ដឹកនាំ​ទាំងពីររូបបានឯកភាពត្រូវសហការ
ប្រកបដោយប្រសិទ្ធិភាពជាមួយគ្នាសំដៅរួម​ចំណែកសកម្មទៅលើការធានាសន្តិភាព
សន្តិសុខអន្តរជាតិដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។

        ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតី Mozambic Filipe Jacinto Nyusi ប្រធានរដ្ឋ
Truong Tan Sang បានស្នើរប្រទេសទាំងពីរបន្តបង្កើនផ្លាស់ប្តូរ​គណៈ​ប្រតិភូគ្រប់ជាន់
ថ្នាក់ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការដោយវិធានការជាក់ស្ដែង។ ថ្នាក់ដឹកនាំ
ទាំងពីររូបបានឯកភាពបង្កើនកិច្ចសហការជិតស្និទ្ធលើវេទិការ​ពហុភាគី ដើម្បីផល
ប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍នានា។

        នៅជំនួបសន្ទនានាយករដ្ឋមន្ត្រីស៊ុយអែត Stefan Lofven ប្រធានរដ្ឋលោក Truong
Tan Sang បានស្នើរវៀតណាមនិងស៊ុយអែតបន្តជំរុញផ្លាស់ប្តូរគណៈ​ប្រតិភូ​គ្រប់​​ជាន់
ថ្នាក់និងការជួបសន្ទនាជាន់ខ្ពស់។ ​ប្រធានរដ្ឋ Truong Tan Sang បានស្នើរ​ស៊ុយអែត
ជំរុញចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-
សហភាពអឺរ៉ុប (EVFTA)។ លោកប្រធានរដ្ឋបានស្នើរស៊ុយអែត​យកចិត្តទុកដាក់និង
​គាំទ្រគោលជំហររបស់អាស៊ាននិងវៀតណាមក្នុងការដោះស្រាយជំលោះដោយ
សន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាស្ដីពីច្បាប់សមុទ្រអ.ស.បឆ្នាំ១៩៨២។
ប្រធាន​រដ្ឋ Truong Tan Sang បានអញ្ចើញ​នាយករដ្ឋមន្ត្រីស៊ុយអែតនិងព្រះមហាក្សត្រ
​ស៊ុយអែត​ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេលសមស្រប។

        នាយករដ្ឋមន្ត្រី Stefan Lofven ក៏បានអញ្ចើញប្រធានរដ្ឋ Truong Tan Sang ទៅ​បំពេញ
ទស្សនកិច្ចនៅស៊ុយអែតនិងអះអាងថា នឹងជំរុញដើម្បី EVFTA បាន​ចុះ​ហត្ថលេខា​និង
អនុម័តយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ