ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Ninh Thuan

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្តនៃតំបន់ Trung bo ខាង
ត្បូង ក្នុងរយៈពេល២ថ្ងៃ ទី១៧ និងទី១៨ មិនា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ninh Thuan ស្ដីអំពីស្ថាន
ភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងធានាសន្តិសុខយោធានៅភូមិភាគ។
Ninh Thuan ជាតំបន់ដែលមានភ្លៀងធ្លាក់តិចបំផុតនៅទូទាំងប្រទេស ដូច្នេះហើយ
តំបន់ នេះត្រូវរងគ្រោះរាំងស្ងួតជាប្រចាំ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើជីវ
ភាពផលិតកម្មរបស់ប្រជាជន។ចំពោះមុខការពិតជាក់ស្ដែងខាងលើ លោកប្រធាន
រដ្ឋ Truong Tan Sang ចាត់ទុកថា ដំណោះស្រាយយូរអង្វែង គឺត្រូវម្ចាស់ការក្នុងការ
ងារប្រឆាំងគ្រោះរាំងស្ងួត។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Ninh Thuan - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang សាកសួរសុខទុក្ខអ្នកនេសាទ

ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត លោកបានលើកច្បាស់ថា ត្រូវ
ដោះស្រាយរាល់ការជំពាក់ជំពិនយ៉ាងឆាប់រហ័សក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋ
កិច្ច សមុទ្រ ជាពិសេសគឺការវិនិយោគកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេសាទ
ត្រី និង គោលនយោបាយឧបត្ថម្ភការនេសាទនៅឆ្ងាយឆ្នេរសមុទ្រ។លោក
ប្រធានរដ្ឋបាន សង្កត់ធ្ងន់ថាខេត្តត្រូវខំប្រឹងប្រែងសំរេចភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ព្រមទាំង កសាងគោលនយោបាយដ៏សមស្រប ជំរុញខ្លាំងការកែទម្រង់
បែបបទរដ្ឋបាល សំដៅទាក់ទាញបណ្ដាវិនិយោគិន។ទន្ទឹមនឹងនោះ ខេត្ត ក៏ត្រូ
វត្រៀមរៀបចំល្អឲ្យ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាត
បក្សទូទាំងប្រទេសលើកទី ១២ផងដែរ។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Ninh Thuan - ảnh 2

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញទៅសាកសួរសុខ
ទុក្ខជួរកម្មាភិបាល យុទ្ធជននៃកងវសេនាធំជើងអាកាស ៩៣៧ ដែលជាកង
កម្លាំង មានតួនាទីដ៏សែនសំខាន់ក្នុងកិច្ចការពារអធិបតេយ្យភាពអំពីកោះ
សមុទ្រភាគខាង ត្បូងរបស់មាតុប្រទេសនិងហ្វឹកហ្វឺនការហោះហើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ