ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែតុលា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងឱកាសអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់និងផ្លូវលើកទី៣ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានជួបសន្ទនាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន
លោក Xi Jinping។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិនក្នុងគោលនយោបាយកិច្ចការបរទេសទូទៅនៃប្រទេសនីមួយៗ។ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រទេសចិនសម្រេចបានចាប់តាំងពី
មហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិនរហូតមកដល់បច្ចុប្បន្ន ហើយអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលចាត់ទុកការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពជួរមុខលក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា ចិនជានិច្ចកាលចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ចិន; ស្វាគមន៍ និងគាំទ្រវៀតណាមជំរុញការធ្វើទំនើបកម្ម និងឧស្សាហូបនីយកម្ម ដើម្បីឱ្យភាគីទាំងពីររួមគ្នាអភិវឌ្ឍន៍។

ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរជំរុញយ៉ាងខ្លាំងក្លានូវវិស័យសហប្រតិបត្តិការជាក់ស្តែង ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយតុល្យភាព និងចីរភាពនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ពង្រីកការនាំចូលទំនិញ ជាពិសេសកសិផលរបស់វៀតណាម; ជំរុញការតភ្ជាប់គមនាគមន៍ ឆាប់អនុវត្តន៍កិច្ចព្រមព្រៀងស្ដីពីការផ្ដល់ជំនួយរបស់ចិនសម្រាប់វៀតណាម; សម្របសម្រួលដោះស្រាយបញ្ហានៅក្នុងគម្រោងសហប្រតិបត្តិការមួយចំនួន។

ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងបង្កើតបរិយាកាសអំណោយផលសម្រាប់ទំនាក់ទំនងទ្វេភាគីទូទៅដែលកំពុងរីកចម្រើនយ៉ាងល្អប្រសើរ។ តាមប្រធានរដ្ឋ លោក Vo Van Thuong ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងដោះស្រាយដោយសមហេតុផលចំពោះការខ្វែងគំនិតគ្នានៅសមុទ្រ គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមជាមួយប្រទេសពាក់ព័ន្ធកសាងសមុទ្រខាងកើតទៅជាតំបន់សមុទ្រនៃសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ដោយវាយតំលៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់ប្រធានរដ្ឋ លោក Vo Van Thuong អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ; បញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចនាំចូលទំនិញរបស់វៀតណាម រួមទាំងកសិផលនិងទំនិញសម្រាប់ឧស្សាហកម្មផលិត; ស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយនឹងក្របខ័ណ្ឌនៃ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ"; កសាងផែនការមេសហប្រតិបត្តិការជាក់លាក់ រួមផ្សំជាមួយនឹងភារកិច្ចកែទម្រង់ការអភិវឌ្ឍសំខាន់ៗរបស់ភាគីនីមួយៗ ជំរុញវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ចគមនាគមន៍ ការចែករំលែកបទពិសោធន៍ក្នុងការកែទម្រង់សហគ្រាសរដ្ឋ; ដោះស្រាយដោយសមហេតុផល និងគ្រប់គ្រងឲ្យបានល្អនូវការខ្វែងគំនិតគ្នាដោយសន្តិវិធី ដើម្បីសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ