ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបគណៈប្រតិភូនៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ

(VOVWORLD) - ដោយពង្រីកប្រពៃណីនៃមេត្តាធម៌ដ៏ល្អប្រសើររបស់ប្រជាជាតិ វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់សកម្មភាពមនុស្សធម៌របស់ប្រទេសខ្លួន និងអន្តរ ជាតិ។ វៀតណាមមានកិត្តិយសជាសមាជិកនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហមអន្តរជាតិ ដែលជាចលនាសកលមានប្រវត្តិសាស្ត្រ ១៦០ ឆ្នាំ និងមាន ប្រទេសសមាជិកចំនួន ១៩០។ 

នេះជាការអះអាងរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong កាលពីរសៀលថ្ងៃទី ២១ វិច្ឆិកា នៅវិមានប្រធានរដ្ឋ នៅពេលទទួលជួប គណៈប្រតិភូដែលជាថ្នាក់ដឹកនាំចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកាកបាទក្រហម អឌ្ឍចន្ទក្រហមតំបន់អាស៊ី ប៉ាស៊ីហ្វិកលើកទី១១នៅប្រទេសវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបគណៈប្រតិភូនៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូ។ (រូបថត៖ baochinhphu.vn)
លោកប្រធានរដ្ឋ Vo Van Thuong ក៏បានទទួលស្គាល់ការគាំទ្រដ៏ធំធេងរបស់ សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គណៈកម្មាធិការកាកបាទក្រហម អន្តរជាតិ សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃប្រទេសនានា ក៏ដូចជាអង្គ ការអន្តរជាតិផ្សេងៗ ដែលបានសហការ និងជួយឧបត្ថម្ភវៀតណាមប្រកបដោយ ប្រសិទ្ធភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅពេលដែលមានគ្រោះធម្មជាតិ គ្រោះ មហន្តរាយ និងជំងឺរាតត្បាត។ ជាច្រើនឆ្នាំមកនេះ វៀតណាមជានិច្ចកាលរួមជាមួយ អង្គការ និងដៃគូអន្តរជាតិនានា ដើម្បីធ្វើសកម្មភាពកាត់បន្ថយការឈឺចាប់របស់មនុស្ស ជួយឧបត្ថម្ភ និងការពារជនងាយរងគ្រោះក្នុងគ្រប់កាលៈទេសៈ។
ដោយសង្កត់ធ្ងន់លើផលប៉ះពាល់កាន់តែខ្លាំងឡើងៗនៃការប្រែប្រួលអាកាស ធាតុ ដែលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ នោះ លោកប្រធានរដ្ឋបានអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិដោយចាត់ទុកថានេះ ជាកត្តាគន្លឹះមួយក្នុងការលើកកំពស់សមត្ថភាពមនុស្សធម៌ ក៏ដូចជាក្នុងការបង្ការ និង ឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ផងដែរ។
ក្នុងជំនួបនេះ គណៈប្រតិភូអន្តរជាតិបានវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រដ៏ ខ្លាំងក្លារបស់កាកបាទក្រហមវៀតណាមក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទលើកទី ១១; ទទួលស្គាល់ថា សមាគមកាកបាទក្រហមវៀតណាមបានដំណើរការយ៉ាងរឹងមាំ និង សកម្ម រួមចំណែកយ៉ាងធំធេងក្នុងសកម្មភាពមនុស្សធម៌នៃចលនាកាកបាទក្រហម អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ