ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប៉ាគីស្ថាន

(VOVWORLD) - លោកប្រធានរដ្ឋបានស្នើឲ្យ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ គណៈប្រតិភូធុរកិច្ច សមាគម ការប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងក្រុមសមាជិកសភាមិត្តភាព ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងប៉ាគីស្ថាន។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប៉ាគីស្ថាន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប៉ាគីស្ថាន (រូបថត៖ VNA)

នារសៀលថ្ងៃទី១២ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបលោកស្រី Samina Mehtab ឯកអគ្គរដ្ឋទូតប៉ាគីស្ថានមកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម។  នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយប៉ាគីស្ថាន ហើយមានគោលបំណងថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាថ្ងៃអនាគត។ លោកប្រធានរដ្ឋបានស្នើឲ្យ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ គណៈប្រតិភូធុរកិច្ច សមាគម ការប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងក្រុមសមាជិកសភាមិត្តភាព ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងប៉ាគីស្ថាន។ ភាគីទាំងពីរចាំបាច់ត្រូវខិតខំអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ធ្វើឲ្យប្រសើរឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី។ លោកប្រធានរដ្ឋមានគោលបំណងថា លោកស្រី Samina Mehtab នឹងបន្តរួមចំណែកជំរុញទំនាក់ទំនងវៀតណាម-ប៉ាគីស្ថាននាពេលខាងមុខ។

ចំណែកឯលោកស្រី ឯកអគ្គរដ្ឋទូត Samina Mehtab បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រៀបចំសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក្នុងពេលឆាប់ៗនេះ ដើម្បីបើកឱកាសជាច្រើនក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូតបានស្នើឲ្យក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរបទពិសោធន៍ការងារ រួមចំណែកដល់សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការវៀតណាម-ប៉ាគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ