ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំរបស់ឡាវ

(VOVworld)-បន្តដំណើរទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី២៤មិនា ប្រធានរដ្ឋ
វៀត ណាមលោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី
ឡាវ លោក Thongsing Thamavong និង ប្រធានរដ្ឋសភាលោកស្រី Panu Dathotu ។
នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីរាល់វិធានការសំដៅអនុវត្តប្រកបដោយ
ជោគជ័យ និងត្រឹមត្រូវរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងកិច្ច​ព្រមព្រៀងលើកទី៣៧នៃគណៈកម្មាធិការអន្តរសភាវៀតណាម-ឡាវ ព្រមទាំង សន្យាចុះផ្សាយបណ្តាយន្តការគោលនយោបាយ បង្កលក្ខណៈងាយស្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរក៏ខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១៥ ឡើងដល់២ពាន់លានដុល្លារអាមេរិក។

        ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួន ដោយ ព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតនៅបណ្តាវេទិការពហុភាគី បន្តរួមជាមួយបណ្តាប្រទេសអាស៊ាន បង្កើនសាមគ្គីភាពអាស៊ាន និងអនុវត្ត
ដោយ ជោគជ័យការបង្កើតសហគមន៍អាស៊ាននាចុងឆ្នាំ២០១៥នេះ។ លោក
ប្រធានរដ្ឋ វៀតណាម Truong Tan Sang បានអះអះអាងថា វៀតណាមគាំទ្រ
ឡាវក្នុងតួនាទី ជាប្រធានអាស៊ាននាឆ្នាំ២០១៦។

        ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀង រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំរវាង
បក្សទាំងពីរ រដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះការដែលលោកស្រីប្រធាន រដ្ឋសភាឡាវនឹងទៅបំពេញទស្សនកិច្ចវៀតណាមនិងចូលរួម មហាសន្និបាត សហភាពអន្តរសភាលើកទី១៣២ នឹងបានរៀបចំនៅវៀតណាមនាចុងខែមិនា
នេះផងដែរ។

ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំរបស់ឡាវ - ảnh 1
លោកប្រធានរដ្ឋវៀតណាម Truong Tan Sang និងអតីតប្រធាន
បក្សប្រជាជនបដិវត្តន៍ឡាវ (រូបថតៈ QDND)

        រក្សា ពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរទំនាក់ទំនងមិត្តភាព
ជាប្រពៃណីរវាងវៀតណាម-ឡាវ។ នេះជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang ក្នុងការជួបសន្ទនាជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋ
សភា និងសរសេរនៅមណ្ឌលកេរិ៍ដំណែលលោកប្រធាន ព្រះអង្គម្ចាស់
Xuphanuvong ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញការងារនៅឡាវ នា
ព្រឹកថ្ងៃទី២៤មិនា។

        ក្នុងការជួបសន្ទនាជាមួយលោកប្រធានរដ្ឋ Truong Tan Sang អតីតប្រធាន បក្សប្រជាជនបដិវត្តន៍ឡាវ និងជាអតីតប្រធានសាធារណរដ្ឋប្រជាធិបតេយ្យ ប្រ
ជាមានិតឡាវ លោក Khamtay Xiphadon បានស្នើរថ្នាក់ដឹកនាំនៃប្រទេសទាំង​ពីរ
វៀតណាម និងឡាវ បន្តការរៀបបណ្តាជំនួបប្រាស្រ័យជាន់ខ្ពស់ ដើម្បីជូន ដំណឹង ឲ្យគ្នាទៅវិញទៅមកអំពីស្ថានភាពនៅប្រទេសនីមួយៗ និងចែករំលែក អំពី
ប្រធានបទដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកលើក កំពស់ទំនាក់ទំនងវៀតណាម ឡាវ ពូនជ្រុំចំណងមិត្តភាពរវាងបក្សទាំងពីរ ប្រជា ជាតិទាំងពីរឲ្យគង់វង្សជាអមត។ នៅទីនេះ លោក Truong Tan Sang បានអះ អាង
ថា ទោះបីសភាពការលើពិភពលោកនិងក្នុងតំបន់មានបំរ៉ែបំរួលក៏ដោយ ប៉ុន្តែ ឆ្លងតាមដំណាក់កាលប្រវត្តិសាស្រ្តជាច្រើន ទំនាក់ទំនងស្មោះសររវាងប្រទេស ទាំងពីរកាន់តែបានស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។

        ទទួលលោក Truong Tan Sang នៅអាស័យដ្ឋានរបស់ខ្លួន  អតីតប្រធានរដ្ឋ
សភា លោក Xaman Vinhaket បានអះអាងថា ប្រជាជនឡាវជានិច្ចកាលកត់ទុក ក្នុងដួងចិត្តនូវចំណងមិត្តភាព និងផ្សព្វផ្សាយទៅកាន់ជំនាន់វ័យក្មេងដោយចាត់
ទុក នេះជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានឡើយ។

        នៅមណ្ឌលកេរិ៍ដំណែលអតីតលោកប្រធាន ព្រះអង្គម្ចាស់ Xuphanuvong
លោក Truong Tan Sang បានចែងថា បក្ស រដ្ឋវៀតណាម ជានិច្ចកាល ចងចាំ នូវមនោសញ្ចេតនាដ៏ធំធេងរបស់លោកប្រធាន Xuphanuvong ចំពោះបុព្វហេតុ តស៊ូដណ្តើមឯករាជរបស់ប្រទេសជាតិ និងការផ្លាស់ប្តូរថ្មីរបស់វៀតណាម ព្រម ទាំងត្រៀមខ្លួនជាស្រេច​រួមជាមួយបក្ស រដ្ឋនិងប្រជាជនឡាវ ពង្រឹងនិងពង្រីក​ទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិ
ការ លើគ្រប់វិស័យរវាងវៀតណាមជាមួយឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ