ប្រធានរដ្ឋវៀតណាមស្ដីទីលោកស្រី Dang Thi Ngoc Thinh ទទួលជួបនាយក រដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon

(VOVWORLD) - នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon នាព្រឹកថ្ងៃទី២៦ ខែកញ្ញា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋ វៀតណាមស្ដីទីលោក ស្រី Dang Thi Ngoc Thinh បានឲ្យដឹងថា ការដែលលោកនាយករដ្ឋមន្រ្តី Lee Nak-yeon ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលកូរ៉េខាងត្បូងអញ្ជើញមក គោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang នោះបានសរ ឲ្យឃើញថា រដ្ឋនិងរដ្ឋាភិបាលកូរ៉េខាងត្បូងមានការយកចិត្តទុកដាក់ពិសេសដល់ ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាមស្ដីទីលោកស្រី Dang Thi Ngoc Thinh ទទួលជួបនាយក រដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV)


លោកស្រីប្រធានរដ្ឋស្ដីទីមានគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរបន្ត រក្សាការជួបប្រាស្រ័យជាន់ខ្ពស់រវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័ននានានៃភាគីទាំងពីរ ពង្រីកការជួបប្រាស្រ័យខាងវប្បធម៌ អប់រំ ទេសចរណ៍ យកចិត្តទុកដាក់ ជួយឧបត្ថម្ភ ការពារនិងបង្កលក្ខណៈងាយ ស្រួលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរចាំ បាច់ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅបង្កើនទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ ផងដែរ។

        ចំណែកឯនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon បានផ្ញើរជូន ប្រជាជនវៀតណាមនិងក្រុមគ្រួសាររបស់ប្រធានរដ្ឋលោក Tran Dai Quang នូវ ការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតចំពោះមរណភាពគួរឲ្យភ្ញាក់ផ្អើលរបស់លោកប្រធានរដ្ឋវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា កូរ៉េខាងត្បូង មានគោលបំណងចង់ជួយឧបត្ថម្ភនិងសហប្រតិបតិ្តការជាមួយវៀតណាមក្នុង វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ ថាមពលស្អាត បណ្ដុះបណ្ដាលធនធានមនុស្ស រដ្ឋបាលសាធារណៈនិងកសាងរដ្ឋាភិបាល អេឡិចត្រូនិក ព្រោះថាវិស័យទាំងនេះគឺជាប្រៀបខ្លាំងរបស់កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ