ប្រធានរដ្ឋវៀតណាមអញ្ចើញជួបធ្វើការជាមួយសមាគមកសិករវៀតណាម

ប្រធានរដ្ឋវៀតណាមអញ្ចើញជួបធ្វើការជាមួយសមាគមកសិករវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ចើញជួបធ្វើការជាមួយសមាគមកសិករវៀតណាម

        Vovworld-នារសៀលថ្ងៃទី១ធ្នូនៅក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang បានអញ្ចើញជួបធ្វើការជាមួយសមាគមកសិករវៀត​ណាម​ស្ដីពីការអនុវត្តសេចក្តីសន្និដ្ឋានលេខ៦១នៃគណៈលេខាមជ្ឈឹមបក្សស្ដីពីការ​បូកសរុបរយៈពេល៥ឆ្នាំអនុវត្តគំរោងការលើកកំពស់តួនាទីការទទួលខុសត្រូវ​របស់សមាគមកសិករវៀតណាមក្នុងការអភិវឌ្ឍន៍កសិកម្មកសាងជនបទថ្មីនិង​កសាងវណ្ណះកសិករវៀតណាមដំណាក់កាល២០១០-២០២០។​ ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា សមាគមកសិករត្រូវពង្រីក​តួនាទី​របស់ខ្លួនក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ទេរប្រគល់បច្ចេកវិទ្យាដើម្បីលើកកំពស់ថែមទៀតទិន្នផលពលកម្មរបស់ប្រជាកសិករនិងយាយដោយឡែកនិងពលករ​វៀតណាមនិយាយរួម។

        លោកប្រធានរដ្ឋបានចាត់ទុកថា ការដោះស្រាយបញ្ហារៀបចំឡើងវិញ​រចនា​សម្ព័ន្ធខឿនកសិកម្មត្រូវមានការរួមកំលាំងរបស់សមាគមកសិករក្នុងនោះលើកសំណើរបើកទូលាយរូបសណ្ឋានល្អសមស្របនឹងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ