ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ស្ដូបអតីតអគ្គលេខាបក្ស Nguyen Van Linh

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ស្ដូបអតីតអគ្គលេខាបក្ស Nguyen Van Linh - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ស្ដូបអតីតអគ្គលេខាបក្ស Nguyen Van Linh

(VOV)_​នៅខេត្ត Hung Yen ( ភាគខាងជើងវៀតណាម) នាថ្ងៃទី២៧ ​មេសា​
 បានប្រព្រឹត្តទៅពិធីបើកសម្ពោធន៍​ស្ដូបគោរពវិញ្ញាណក្ខ័ន្ធ អតីតអគ្គលេខាបក្ស
កុម្មុយនីស្តវៀត​ណាម លោក Nguyen Van Linh ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ 
 លោក ​Truong Tan Sang បានសង្កត់ធ្ងន់ថា៖

          “ ក្នុងរយៈពេល៧០ឆ្នាំ ធ្វើសកម្មភាពបដិវត្តន៍​អគ្គលេខាបក្ស Nguyen Van
Linh ​ត្រូវបានបក្ស រដ្ឋប្រគល់ភារកិច្ចសំខាន់ជាច្រើន ប៉ុន្តែ ក្នុងតួនាទីណា ក៏ដូច
ជានៅភារកិច្ចណាក៏ដោយ សមមិត្តសុទ្ធតែធ្វើអស់ពីចិត្ត អស់ពីថ្លើមដើម្បីបក្ស 
ដើម្បីប្រជាជន បំពេញភារកិច្ចទាំងនេះប្រកបដោយជោគជ័យ។  អគ្គលេខាបក្ស 
Nguyen Van Linh ជាថ្នាក់ដឹកនាំឆ្នើម១រូប ពលីអស់មួយជីវិតដើម្បី​ប្រជាជន ដើម្បី
ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ