ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកអធិការកិច្ច

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកអធិការកិច្ច - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យជូនផ្នែកអធិការកិច្ច

(VOVworld) - នាព្រឹកថ្ងៃទី២១ កញ្ញា នៅរដ្ឋធានីហាណូយ អធិការកិច្ចរដ្ឋាភិបាល
វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណី (ថ្ងៃទី ២៣
 វិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិលើកទី៤។ ថ្លែងមតិនៅទី
នេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានស្នើរឲ្យ កម្មាភិបាល និយោ
ជិកនៃផ្នែកអធិការកិច្ចប្រមូលផ្ដុំអនុវត្តល្អនូវការងារសេនាធិការ សំរាប់បក្ស រដ្ឋក្នុង
ការកសាងនិងកែលំអររបៀបរបបអធិការកិច្ច បណ្ដឹងតវ៉ាបណ្ដឹងបរិហារ។លោក
Truong Tan Sang បានលើកច្បាស់ថា៖
“ការងារបង្ការប្រឆាំងអំពើពុករលួយជាវិស័យដ៏សែនសំខាន់មួយប៉ុន្តែស្មុគស្មាញ
ដែលទាមទារឲ្យផ្នែកអធិការកិច្ចត្រូវមានឫទ្ធនុភាពដ៏រឹងមាំ។រួមជាមួយការងារ បង្ការ
ប្រឆាំង ត្រូវជំរុញការរកឃើញទង្វើរអំពើពុករលួយ ប្ដឹងបរិហារអំពើពុក រលួយ។
នៅពេលរកឃើញត្រូវត្រួតពិនិត្យ ស៊ើបអង្កេត ដោះស្រាយទាន់ពេល វេលា និង
ស្របតាមច្បាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ