ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam

          (VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្ត ក្រុងនៅភូមិភាគ​កណ្ដល
វៀតណាម នាថ្ងៃទី៣០មេសា ប្រធានរដ្ឋ លោក Tran Dai Quang បា​ន​អញ្ជើញទៅ
សាកសួរសុខទុក្ខ និងជូនអំណោយចំពោះបណ្ដាវីរអ្នកម្ដាយវៀត​ណាម យុទ្ធជនពិ
ការ អ្នកមានគុណូបការះចំពោះបដិវត្តិ នៅក្នុងមជ្ឈមណ្ឌលថែទាំនិងគាំពារអ្នកមាន
គុណូបការះខេត្ត Quang Nam។ ថ្លែងមតិនៅទីនេះ​ ប្រធានរដ្ឋ ​លោក Tran Dai Quang
 បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាលដឹងគុណ ​និងកត់សម្គាល់នូវការរួមវិភាគទាន
របស់បណ្ដាវីរអ្នកម្តាយ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងអ្នកមានគុណូបការះ
ចំពោះបុព្វហេតុតស៊ូរំដោះប្រទែសជាតិ ​ហើយលោកក៏បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ 
ជានិច្ចកាលចាត់ទុកការថែទាំមុខ​សញ្ញាគោលនយោបាយជាភារកិច្ចមួយដើម្បីតប់
ស្នងសង់គុណចំពោះពលីកម្មដ៏ធំធេង របស់បណ្ដាវីរយុទ្ធជន ជនរួមជាតិ ក្នុងការ
ស៊ូការពារមាតុប្រទេស។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានស្នើអោយគ្រប់
ក្រសួង ស្ថាប័នមជ្ឈឹម ​និងខេត្ត Quang Nam ត្រូវបន្តខំប្រឹងប្រែងបំពេញការងារនេះ
អោយបាន​ល្អថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ