ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Nghe An

(VOVworld) - នាថ្ងៃទី៨ សីហា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង
ក្រុមការងារមជ្ឈឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Nghe An ភាគ
កណ្ដាលវៀតណាម។នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត លោក
ប្រធានរដ្ឋបានស្នើរឲ្យខេត្តត្រូវត្រួតពិនិត្យឡើងវិញនូវឧត្តមភាពនានាដែលមាន
ស្រាប់ អ្វីៗដែលអាចអនុវត្តបានគឺត្រូវអនុវត្តយ៉ាងលឿន ដើម្បីដណ្ដើមអំណោយ
ផលនាពេលធ្វើសមាហរណកម្ម បើកទីផ្សារជាមួយប្រទេសដទៃក្នុងតំបន់និងលើ
ពិភពលោក។
“ផលិតផលណាមានទីផ្សារគឺខេត្តត្រូវរៀបចំផលិតកម្មយ៉ាងឆាប់រហ័សដើម្បីជំរុញ
ការអភិវឌ្ឍន៍និងពង្រឹងកិត្យានុភាពរបស់ផលិតផលនោះ។អ្វីៗល្អគឺត្រូវអនុវត្ត
យ៉ាងលឿន”។
ចំពោះវិស័យកសិកម្ម លោក Truong Tan Sang បានថ្លែងថាខេត្តចាំបាច់ត្រូវប្រមូល
ផ្ដុំទាក់ទាញការវិនិយោគបរទេសចូលគំរោងការណ៍ធំៗ ព្រមទាំងជ្រើសរើសដៃគូ
មានកិត្យានុភាពខ្ពស់។
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Nghe An - ảnh 1
លោកប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូលរួមមហា សន្និបាតតំណាងរបស់សមាគមន៍អតីតយុទ្ធជនបដិវត្តន៍ខេត្ត Nghe An ដែលត្រូវចាប់ឃុំឃាំង (រូបថត៖ Vietnamplus)

ក៏នាថ្ងៃដដែល លោកប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូលរួមមហាសន្និ
បាតតំណាងរបស់សមាគមន៍អតីតយុទ្ធជនបដិវត្តន៍ខេត្ត​ Nghe An ដែលត្រូវចាប់
ឃុំឃាំង អាណត្តិ២០១៥-២០២០។នៅទីនេះ លោកបានស្នើរឲ្យសមាគមន៍ចាំ
បាច់ត្រូវស្វែងរកវិធានការចលនាប្រភពហិរញ្ញប្បទានសំដៅជួយឧបត្ថម្ភគ្រួសារ
សមាជិកនានាដែលមានជីវភាពរស់នៅលំបាក។

មុននោះ នាថ្ងៃទី៧ សីហា លោក Truong Tan Sang បានអញ្ជើញចូលរួមពិធីបើក
សម្ពោធមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ដើម្បីរំលឹកគុណវីរៈយុទ្ធ
ជនដែលបានពលីជីវិតដើម្បីឯករាជ្យសេរីភាពរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ