ប្រធានរដ្ឋវៀតណាមអញ្ជើញមកដល់ភ្នំពេញចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា

(VOVworld) - នាព្រឹកថ្ងៃទី២៣ ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង
គណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់រាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរទស្សន
កិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាតាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ
កម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីពិធីទទួលប្រធានរដ្ឋនិង
គណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានរៀបចំឡើងដ៏មហោឡារឹកនៅព្រះបរម
រាជវាំង។ក៏ក្នុងព្រឹកថ្ងៃនេះដែលោកប្រធានរដ្ឋ Truong Tan Sang មានជំនួបសន្ទនា
ជាមួយព្រះមហាក្សត្រនរោត្តមសីហមុនី ដាក់កម្រងផ្កានៅវិមានឯករាជ្យ ស្ដូបអតីត
ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហនុនិងស្ដូបគោរព
វិញ្ញាណក័្ខន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជាទៀតផង។

ប្រធានរដ្ឋវៀតណាមអញ្ជើញមកដល់ភ្នំពេញចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់មកដល់រដ្ឋធានីភ្នំពេញ


នៅជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា សភាជាន់ទាប សម្ដេចនាយករដ្ឋ
មន្រ្តីហ៊ុនសែននិងសកម្មភាពជាច្រើនផ្សេងៗទៀត លោកប្រធានរដ្ឋ Truong Tan
Sang និងថ្នាក់ដឹកនាំកម្ពុជាផ្លាស់ប្ដូរមតិអំពីវិធានការជាក់ស្ដែងសំដៅបង្កើនកិច្ច
សហប្រតិបតិ្តការរវាងប្រទេសទាំង២ក្នុងវិស័យជាច្រើនដូចជា នយោបាយ
សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំង២
យកចិត្តទុកដាក់ដូចគ្នា។វៀតណាមនិងកម្ពុជាមានសក្តានុភាពជាច្រើនអាចបំពេញ
បន្ថែមឲ្យគ្នាទៅ វិញទៅមកដើម្បីរួមគ្នាអភិវឌ្ឍន៍។នារសៀលថ្ងៃទិ២៣​ធ្នូលោក​ប្រធាន
Truong Tan Sang បាន​មាន​ជំនួបពិភាក្សាជាមួយសម្តេចប្រធានរដ្ឋសភាក​ម្ពុជាហេង
សំរិនសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន។ក្នុងជំនួបទាំងនេះថ្នាក់ដឹកនាំនៃប្រទេស
ទាំង២បានអះអាងថា៖នឹងពង្រឹងពង្រីកទំនាក់ទ្វេភាគី។ប្រទេសទាំងពីរកំពុង ខំប្រឹង
ប្រែងទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៥ពាន់លានដុល្លារ នាឆ្នាំ
២០១៥។ ភាគីទាំង២នឹងសហប្រតិបត្តិការលើឆា្កកអន្តរជាតិនានាយ៉ាងស្អិតរមួត
ព្រមទាំងសកម្មចូលរួមការកសាងសហ​គមន៍អាស៊ាននិងផ្លាស់ប្តូរមតិអំពីបញ្ហា
អន្តរជាតិនិងតំបន់ដែលរួមមានការយកចិត្តទុកដាក់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ