ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបសន្ទនាជាមួយបណ្ដាសមាជិកាសភា ថ្នាក់ដឹកនាំជានារី

ប្រធានរដ្ឋសភា Nguyen Sinh Hung ជួបសន្ទនាជាមួយបណ្ដាសមាជិកាសភា ថ្នាក់ដឹកនាំជានារី - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung

          (VOV)_ក្នុងឱកាសទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) និងឆ្ពោះទៅមហា​​សន្និ​បាត
សហភាពអន្តរសភាពិភពលោក ( IPU ) ទី១៣២ នាព្រឹកថ្ងៃទី១៤ មិនា នៅ​ទីក្រុង
ហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន​ជួបសន្ទនា
ជាមួយបណ្ដាថ្នាក់ដឹកនាំកម្ពុជា ឡាវ វៀតណាម ឯកអគ្គរដ្ឋទូត ប្រធាន   ដំណាង
ជានារី បណ្ដាអង្គការអន្តរជាតិនៅវៀតណាម។ ប្រធានរដ្ឋសភា Nguyen Sinh Hung
បានសម្ដែងនូវក្តីសប្បាយរីករាយ និងអបអរសាទរចំពោះបណ្ដានារី ដែលបានរួម
វិភាគទានមិនតូចតាចចំពោះបុព្វហេតុអភិវឌ្ឍន៍របស់វៀត    ណាម និងពិភព
លោក ។ លោក Nguyen Sinh Hung បានអះអាងនូវគោលនយោបាយមុនក៏ដូច
ជាក្រោយរបស់វៀតណាមគឺ គាំទ្ររាល់ការខំប្រឹងប្រែងដើម្បីកសាងសង្គម១
សមភាព សំរាប់មនុស្សគ្រប់រូប។ ជាពិសេស មហាសន្និបាត  សហភាពអន្តរ
សភាពិភពលោកលើកទី១៣២ នៅទីក្រុងហាណូយ នាចុងខែមិនានេះ ជាឱ
កាសដើម្បីវៀតណាមឧទ្ទេសនាមអំពីទឹកដី មនុស្ស វប្បធម៌ និងអះអាងនូវ
គោលដៅធានាសិទ្ធិសមភាព ឱកាសសមភាពសំរាប់មនុស្សគ្រប់រូប។ 

          ប្រធានរដ្ឋសភា Nguyen Sinh Hung មានគោលបំណងថា៖ បណ្ដាដំណាង
នឹងបន្តពង្រីករាល់លទ្ធផលដែលទទួលបាន ពូនជ្រុំសំរាប់ជំនាន់ក្រោយៗ ដើម្បី
ឆ្ពោះទៅគោលដៅសមភាព និងវឌ្ឍនភាពសំរាប់មនុស្សគ្រប់រូបលើទូទាំង 
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ