ប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញទទួលប្រធានគណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមរដ្ឋBelganខាងលិច

(VOVWORLD) -នារសៀលថ្ងៃទី១៣មិថុនា ក្នុងជំនួបទទួលជួបជាមួយប្រធានគណៈកម្មាធិការ សាមគ្គីឥណ្ឌា-វៀតណាមរដ្ឋ Belgan ខាងលិច លោក Geetesh Shamar ដែលកំពុង បំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាម
ប្រធានរដ្ឋសភា  Nguyen Thi Kim Ngan អញ្ជើញទទួលប្រធានគណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមរដ្ឋBelganខាងលិច - ảnh 1

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ទទួលជួបជាមួយប្រធាន គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមរដ្ឋ Belgan ខាងលិច

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលជួបជាមួយ លោកប្រធាននិងជូនពរឲ្យប្រធានគណៈកម្មាធិការសាមគ្គីឥណ្ឌាវៀតណាម រដ្ឋ Belgan ខាងលិចសម្រេចរួចរាល់សៀវភៅមួយក្បាល់ស្តីពីទឹកដីនិងមនុស្សវៀត ណាមតាមបំណងប្រាថ្នារបស់ខ្លួន។ លោកស្រី Nguyen Thi Kim Ngan បានថ្លែង អំណរគុណចំពោះតួនាទីជាស្ពានតភ្ជាប់ចំណងមិត្តភាពប្រជាជនរវាងប្រទេសទាំង ពីរ របស់សមាជិកនៃគណៈកម្មាធិការសាមគ្គីឥណ្ឌាវៀតណាមនិយាយរួមនិងរបស់ លោកប្រធាន Geetesh Shamar និយាយដោយឡែក ក៏ដូចជាការជម្រុញទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌាកាន់តែទទួលបានផ្លែផ្កានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ