ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទី​ជា​មជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យផ្តោតលើការកសាង ទីរួមខេត្ត Chon Thanh ឲ្យក្លាយទៅជានគរជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គមដោយព្រមៗគ្នា អរិយធម៌ ទំនើប លើកកំពស់សមត្ថភាពប្រកួតប្រជែង។
ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទី​ជា​មជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue

នាព្រឹកថ្ងៃទី ១ តុលា នៅទីរួមខេត្ត Chon Thanh ខេត្ត Binh Phuoc បានប្រព្រឹត្តទៅពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការបង្កើតទីរួមខេត្ត Chon Thanh និងសង្កាត់នានាចំណុះទីរួមខេត្ត Chon Thanh ខេត្ត Binh Phuoc។

អញ្ជើញថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលទីរួមខេត្ត Chon Thanh សម្រេចបាន ព្រមទាំងចាត់ទុកថា ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ល្បឿននៃនគរូបនីយកម្មរបស់តំបន់បានដាក់ចេញតម្រូវការផ្លាស់ប្ដូរគំរូរដ្ឋអំណាចនគរដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងការគ្រប់គ្រងរដ្ឋបាលរដ្ឋនៅភូមិសាស្ត្រ ពង្រីកសក្តានុពល និងគុណសម្បត្តិ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យផ្តោតលើការកសាង ទីរួមខេត្ត Chon Thanh ឲ្យក្លាយទៅជានគរជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គមដោយព្រមៗគ្នា អរិយធម៌ ទំនើប លើកកំពស់សមត្ថភាពប្រកួតប្រជែង អភិវឌ្ឍនគរបៃតង នគរឆ្លាតវៃជាជំហានៗ មានអត្តសញ្ញាណផ្ទាល់ខ្លួន ជាមួយនឹងចំណុចរំលេចរបស់គនរវ័យក្មេង និងសកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ