ប្រធានរដ្ឋសភា លោក Uong Chu Luu ទទួលជួបប្រធានក្រុមសមាជិកសភានៃគណបក្ស រុស្ស៊ីយុត្តិធម៌

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែមេសា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានជួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភានៃគណបក្ស រុស្ស៊ីយុត្តិធម៌ លោក Sergey Mikhailovich Mironov ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋសភា លោក Uong Chu Luu ទទួលជួបប្រធានក្រុមសមាជិកសភានៃគណបក្ស រុស្ស៊ីយុត្តិធម៌ - ảnh 1 ប្រធានរដ្ឋសភា លោក Uong Chu Luu ទទួលជួបប្រធានក្រុមសមាជិកសភានៃគណបក្ស រុស្ស៊ីយុត្តិធម៌

លោក Uong Chu Luu បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និង មាន គោលបំណងចង់ពង្រឹងទំនាក់ទំនងដ៏ល្អជាមួយសហព័ន្ធរុស្ស៊ីដើម្បីផលប្រយោជន៍ជាក់ស្តែងនៃភាគីទាំងពីរ។ លោក Uong Chu Luu ក៏សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ បុគ្គលលោកប្រធានក្រុមសមាជិកសភាផ្ទាល់ និងសមាជិកសភានៃគណបក្សរស្ស៊ីយុត្តិធម៌ នឹងបន្តគាំទ្រនិងបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេស លើវិស័យ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ព្រមទាំង នាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឡើងទៅដល់ ១០ ពាន់លានដុល្លារអាមេរិកឲ្យបានឆាប់ៗ។

រីឯខ្លួនវិញ លោក Sergey Mikhailovich Mironov បានអះអាងថាប្រទេសទាំងពីរ តែងតែមានទស្សនៈដូចគ្នានិងជិតស្និទចំពោះបញ្ហាអន្តរជាតិនានា ហើយសង្ឃឹមថាតាមរយៈ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបង្កើនចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ